ក្រុមហ៊ុន Apple ចាប់ផ្ដើមផលិត MacBook Air 15អ៊ីញសម្រាប់ត្រីមាសដំបូង នៃឆ្នាំ ២០១២នេះ

យោងតាមព័ត៌មានមួយរបស់គេហទំព័រ Cnet បានចុះផ្សាយថា ក្រុមហ៊ុន Apple រួមជាមួយនឹងដៃគូរបស់ខ្លួនទាំងអស់កំពុងតែចាប់ផ្ដើមផលិតនូវផលិតផលថ្មីគឺ MacBook Air ១៥អ៊ីញ សម្រាប់ធ្វើការបង្ហាញនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០១២នេះ។
ដោយទទួលបាននូវការគាំទ្រដល់ទៅ ៤០ភាគរយ ក្នុងចំណោម Laptop ដែលអតិថិជនកំពុងតែស្វែងរកក្នុងឆ្នាំ២០១២នេះ MacBook Air ១៥អ៊ីញ គឺជាផលិតផលមួយដែលត្រូវបានគេទទួលស្គាល់ច្រើនជាងគេ ហើយផលិតផលដែលទទួលបានចំណាត់ថ្នាក់ទីពីរគឺ HP Scpectre ដោយទទួលបានការគាំទ្រ ១៧ភាគរយ។
MacBook Air ១៥អ៊ីញថ្មីមួយនេះទទួលបានការពេញនិយមជាខ្លាំងដោយសារតែ វាមានលក្ខណពិសេសគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់អតិថិជនទូទៅ។ មិនតែប៉ុណ្ណោះការផលិតនូវកុំព្យូទ័រថ្មីផលិតឡើងដោយមានទម្ងន់ស្រាលបំផុតគឺប្រហែលជា ១.៥៨ Kg ហើយមានកម្រាស់តែ ០.៥៨អ៊ីញប៉ុណ្ណោះ៕

















