Google បង្ហាញកម្មវិធី Chrome សម្រាប់ Android

ក្រុមហ៊ុន Google បានបង្ហាញនូវកម្មវិធីមួយដែលអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការរបស់ Android ទាំងអស់បាននឹងកំពុងតែទន្ទឹងរង់ចាំជាយូរមកហើយ គឺកម្មវិធី Chrome សម្រាប់បើកនូវអ៊ីនធឺណិតដែលដំណើរការលើ Android ។ កម្មវិធីនេះមិនទាន់រៀបចំបាន១០០%នោះទេ គឺស្ថិតក្នុងលក្ខណដាក់ឱ្យប្រើជាការសាកល្បង(Beta) ប៉ុន្តែអ្នកប្រើប្រាស់ទាំងឡាយអាចទាញយកកម្មវិធីនេះមកប្រើបាន ពីគេហទំព័ររបស់ Android Market ។ ថ្វីត្បិតតែវាស្ថិតក្នុងការសាកល្បងឱ្យប្រើប្រាស់ក៏ពិតមែន តែវានៅតែជាកម្មវិធីមួយដ៏ល្អសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់ផងដែរពេលបច្ចុប្បន្ន៕

















