ក្រុមហ៊ុន​ Nokia នឹង​ បង្ហាញ​ទូរស័ព្ទ​ smartphone ​របស់​ខ្លួន​ក្នុង​ សមាជ​ទូរស័ព្ទ​ពិភពលោក


ក្រុមហ៊ុន​ Nokia ​បាន​ប្រកាស​ថា​នឹង​ដាក់​បង្ហាញ​ទូរស័ព្ទ​ smartphone ​របស់​ខ្លួន​ក្នុង​កំឡុង​ពេល​នៃ​អង្គ​សមាជ​ទូរស័ព្ទ​ពិភពលោក​ ដែល​ប្រព្រឹត្តិ​ឡើង​នៅ​ទីក្រុង​ Barcelona ​នា​ចុង​ខែ​នេះ។​ កាល​ពី​កម្មវិធី ពិព័រណ៍​ CES ​ក្នុង​ខែ​មករា​មុន​នេះ ​ក្រុមហ៊ុន​ Nokia ​បាន​ដាក់​បង្ហាញ​ទូរស័ព្ទ​ Lumia 900 ​រួច​ទៅ​ហើយ​ ប៉ុន្តែ​អតិថិជន​នៅ​តែ​រង់​ចាំ​ដំណឹង​ពី​ Nokia ​ដែល​នឹង​ធ្វើ​ការ​បញ្ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​ Lumia 800 ​នៅ​អឺរ៉ុប​បន្ត​ទៀត។​
យើង​នៅ​តែ​លេច​ឮ​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​ក្រុមហ៊ុន​ Nokia ​នឹង​មាន​គម្រោង​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ Lumia 910 ​ទៀត​ដែល​អាច​ដំណើរ​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​ HSPA ​ព្រម​ទាំង​កាមេរ៉ា​ទំហំ​ ១២​មេហ្កាភិចសែល ​ប៉ុន្តែ​ Nokia ​បាន​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​មាន​ការ​បង្កើន​នូវ​ទំហំ​ កាមេរ៉ា​នោះ​ទៅ​ហើយ៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២