Avid Studio ​កម្មវិធី​ថ្មី​របស់​ Apple ទើប​តែ​បង្ហាញ​ខ្លួន


ក្រុមហ៊ុន​ Apple ​បាន​បង្កើត​កម្មវិធី​រៀបចំ​វីដេអូ​ Avid ​អស់​រយៈពេល​ជា​យូរ​មក​ហើយ នៅ​ពេល​នេះ​ Avid Studio ​កម្មវិធី​កែ​តម្រូវ​វីដេអូ​សម្រាប់​ទូរស័ព្ទ​ថ្មី​មួយ​ ដែល​ដំណើរ​ការ​លើ​ iPad។​ កម្មវិធី​ Avid Studio​ នេះ​ទើប​តែ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ App Store ​របស់​ Apple ​ដែល​មាន​តម្លៃ​ ៤.៩៩ដុល្លារ​អាមេរិក​ ហើយ​គេ​នឹង​បង្កើន​តម្លៃ​ ៨ដុល្លារ​បន្ថែម​ទៀត​បន្ទាប់​ពី​ដាក់​លក់​បាន​រយៈពេល​ ៣០ថ្ងៃ។ Avid Studio ​នេះ​គឺ​ជា​កម្មវិធី​កែ​តម្រូវ​វីដេអូ​ដំបូង​របស់​ក្រុមហ៊ុន​ ដែល​បង្កើត​ឡើង​សម្រាប់​ផលិតផល​មួយ​ណា​ក៏​បាន​ក្នុង​ចំណោម​ផលិត​ផល​របស់​ Apple។​ ប៉ុន្តែ​វា​ហាក់​ដូចជា​ផ្ដល់​នូវ​លក្ខណ​ពិសេស​សម្រាប់​ស៊េរី​ Desktop ​ច្រើន​ជាង​គេ​។
សម្រាប់​កម្មវិធី​ Avid ​ដែល​បាន​បង្កើត​មុន​នោះ ​គឺ​សម្រាប់​តែ​ដំណើរ​ការ​លើ​ Windows​ តែប៉ុណ្ណោះ។​ កម្មវិធី Avid Studio ​នេះ​ទើប​តែ​ដាក់​បង្ហាញ​រយៈពេល​ពីរ​ថ្ងៃ​ទេ​ បន្ទាប់​ពី​ Apple ​បាន​បង្ហាញ​នូវ​កំណែ​ទម្រង់​ថ្មី​នៃ​ Final Cut Pro X ​សម្រាប់​ OS X៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២