Intel ទិញប៉ាតង់ ១៩០ និងvideo codec ពីក្រុមហ៊ុន RealNetworks ក្នុងតម្លៃ ១២០លានដុល្លារ

ក្រុមហ៊ុន Intel និងRealNetworks បានធ្វើសេចក្ដីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Intel នឹងទិញកម្មវិធីវីដេអូ codec ចំនួន ១៩០ប៉ាតង់ និងកម្មវិធីចំនួន ១៧០ប៉ាតង់ ពីក្រុមហ៊ុន RealNetwork ដែលមានតម្លៃសរុប ១២០លានដុល្លារអាមេរិក។ លោក Renee James អនុប្រធាន និងជាអ្នកចាត់ការទូទៅផ្នែកកម្មវិធី និងសេវាកម្មរបស់ក្រុមហ៊ុន Intelបានថ្លែងថា៖ យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងអាចបង្កើននូវសមត្ថភាព ដើម្បីបន្តផ្ដល់បទពិសោធន៍ និងស្វែងរកនូវដំណោះស្រាយថ្មីៗ សម្រាប់អតិថិជនរបស់យើង ដោយរួមបញ្ចូលអ្នកប្រើប្រាស់ Ultrabook, smartphones ព្រមទាំងប្រព័ន្ធឌីជីថលទាំងអស់ផងដែរ។ ជាពិសេសជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុនទាំងពីរនេះបានយល់ព្រមធ្វើការងារជាមួយគ្នា ដើម្បីអភិវឌ្ឍន៍កម្មវិធីវីដេអូ codec នេះ។
ទាក់ទងនឹងការលក់ប៉ាតង់កម្មវិធីទាំង ១៩០និង១៧០ ព្រមទាំងជំនាន់ក្រោយនៃវីដេអូ codec នេះ ក្រុមហ៊ុន RealNetworks មិនបានបញ្ជាក់ថានឹងអាចមានផលប៉ះពាល់ដល់មុខជំនួញរបស់ខ្លួនយ៉ាងណានោះទេ៕

















