ការ​លក់​ទូរស័ព្ទ iPhone​ កើន​ឡើង​ដល់​ទៅ​ 80% ​នៅ​ត្រីមាស​ទី​៤​នេះ


AT&T ​បាន​លក់​ទូរស័ព្ទ​smartphones ​បាន​ចំនួន​ ៩.៤​លាន​គ្រឿង​នៅ​ក្នុង​ត្រីមាស​ទី​៤​ នៃ​ឆ្នាំ​២០១១ ​តែ​នៅ​ក្នុង​នោះ​ ទូរស័ព្ទ​ iPhone ​មាន​ចំនួន​ដល់​ទៅ​៧.៦​លាន​គ្រឿង។​ តាម​រយៈ​តួលេខ​ទាំង​នេះ​ ទូរស័ព្ទ​ iPhone​ បាន​កើន​ឡើង​រហូត​ដល់​ ៨០%​សម្រាប់​ការ​លក់​ទូរស័ព្ទ​របស់​ AT&T ​នៅ​ក្នុង​ត្រីមាស​ទី​៤​នេះ។​
ចំនួន​ដ៏​ច្រើន​នេះ​បាន​ធ្វើ​ឱ្យ​ AT&T ​ក្លាយ​ជា​អ្នក​លក់​ ទូរស័ព្ទ iPhone ដែល​ធំ​ជាង​គេ​ ហើយ​ចំណែក​ឯ Verizon ​វិញ​លក់​ទូរស័ព្ទ iPhone​ បាន​ចំនួន​ ៤.២​លាន​គ្រឿង ​ហើយ​បើ​សរុប​ទៅ​ទូរស័ព្ទ iPhone ​លក់​បាន​ ២០% ​ដែល​មាន​ទូរស័ព្ទ​ទាំង​អស់​ចំនួន​ ៣៧​លាន​គ្រឿង ​នៅ​ទូទាំង​ពិភពលោក​ ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១១។​
ការ​លក់​ទូរស័ព្ទ​ smartphones នូវ​ចំនួន​ដ៏​ច្រើន​នេះ​ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ នៃ​ទូរស័ព្ទ​ផ្សេងៗ​នៅ​លើ​ពិភពលោក​មាន​ការ​ថយ​ចុះ​វិញ​ក្នុង​ពេល​តែ​៦​ខែ​ បន្ទាប់​ពី​វា​បាន​កើន​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា។​គួរ​បញ្ជាក់​ដែរ​ថា​ iPhone ​ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំ​នេះ​ គឺ​ដោយ​បាន​ដាក់​លក់​នូវ​ទូរស័ព្ទ iPhone 4S ​ហើយ​វា​ក៏​បាន​ជួយ​ឱ្យ​ iOS ​ទទួល​បាន​ការ​ពេញ​និយម​ផង​ដែរ។

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២