តើអ្នកចង់រៀបចំ Icon នៅលើអេក្រង់កុំព្យូទ័រអ្នកឬទេ?
តើអ្នកមានអារម្មណ៍ថាធុញទ្រាំនឹង Style Icon របស់អ្នកមែនឬទេ?ជាការពិតណាស់នៅពេលខ្លះអ្នកពិតជា ធុញទ្រាំនឹងអ្វីដែលដដែលៗនៅលើអេក្រង់របស់អ្នកហើយជាការពិតនោះពេលខ្លះ Icon នៅលើ Desktop របស់អ្នកមានភាពរញ៉េរញ៉ៃច្រើនហើយជាពិសេសនោះអ្នកពិតជាចង់រៀបចំវាជាពុំខាន ដូចនេះយើងនឹងលើកយកកម្មវិធីមួយដែលជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការរៀបចំ Icon ទៅតាមប្រភេទរបស់វានិង អនុញ្ញាតឱ្យ អ្នកអាច Hide Icon របស់អ្នកមិនឱ្យគេឃើញបានដោយប្រើកម្មវិធីជំនួយឈ្មោះថាfences_public។
១)ដំឡើងកម្មវិធីនេះនៅលើកុំព្យូទ័រណាដែលអ្នកចង់កែប្រែ Icon។

២) នៅពេលដំឡើងចប់យើងត្រូវចុច Next ដើម្បីបន្តហើយខណៈពេលដែលការដំឡើងដំណើរគ្រប់សព្វហើយនោះ យើងគ្រាន់តែ mouse ចុចពីរដងលើឈ្មោះកម្មវិធីរួចពេលនោះរូបIcon នៅលើ Screen របស់ត្រូវ Hidden ហើយចុចពីរដងទៀតឈ្មោះកម្មវិធីដើម្បីបង្ហាញសាឡើងវិញ។
៣) ជាទីបញ្ចប់យើងអាចរៀបចំ Icon នៅលើកុំព្យូទ័ររបស់យើងតាមតម្រូវការដូចជាផ្នែក Internet ផ្នែកFolder ជាដើម។

រូបខាងលើជាលទ្ធផលក្រោយពីយើងបានអនុវត្តន៍រួចហើយបានផ្ដល់ទីតាំងជាផ្នែកមួយៗដើម្បីស្រួលដល់ការរៀបចំរបស់យើង៕
ចុចទីនេះដើម្បីទាញយកកម្មវិធី Fence

















