កម្មវិធីបង្កើតពុម្ពអក្សរដ៏ពេញនិយម

តើអ្នកចង់បង្កើតពុម្ពអក្សរឬហៅថា Fontsដោយខ្លួនឯងឬទេ? ជាការពិតណាស់ឥឡូវនេះអ្នកពិតជាអាចបង្កើតពុម្ពអក្សរដោយខ្លួនឯងបានយ៉ាងងាយជាមួយកម្មវិធី FontCreator ។ កម្មវិធី FontCreator ជាកម្មវិធីមួយដែលអាចឱ្យយើងរចនានូវពុម្ពអក្សរដោយខ្លួនយើងបានហើយម្យ៉ាងវិញទៀតវាមានភាពងាយស្រួល ក្នុងការរចនានិងកែរូបរាងអក្សរ។បច្ចុប្បន្ននេះការប្រើប្រាស់ពុម្ពអក្សរគឺមានការពេញនិយមច្រើនក្នុងការបង្កើតប្រភេទនៃពុម្ពអក្សរសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅតាមបណ្ដាក្រុមហ៊ុនផ្សេងៗទៅតាមតម្រូវការនិងគោលការណ៍របស់ពួកគេដូច្នេះយើងគួរតែធ្វើអ្វីដែលប្លែកដែលជាស្នាដៃរបស់យើងផ្ទាល់ដោយប្រើកម្មវិធី FontCreator។

















