ចំនួនអ្នកប្រើប្រាស់ Facebook កើនឡើង

ចំនួនអ្នកចូលទៅកាន់អ៊ីនធឺណិត ដែលកើនច្រើនត្រូវបានឱ្យទៅអ្នកប្រើប្រាស់ Facebook ដែលឥតកើនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃក្នុងចំណោមប្រជាជនកម្ពុជា ១៤,៧ លាននាក់។
តាមប្រភពពី Internet World State ក្នុងប្រទេសកម្ពុជា ចំនួនអ្នកប្រើ Facebook កើនចាប់ពីចំនួនតិចបំផុត ១៣៣៨០ នាក់ កាលពីខែសីហា ២០១០ រហូតដល់ចំនួនចុងក្រោយខ្ពស់បំផុតដល់ទៅ ៤៤៨៨៨៨ នាក់ ដែលធ្វើឱ្យប្រទេសនេះឈរក្នុងលំដាប់ថ្នាក់ទី ៩៦ ក្នុងស្ថិតិ Facebook ។តួលេខបានចង្អុលបង្ហាញអំពីកំណើនក្នុងអត្រា ៣%នៃប្រជាជនទាំងមូលខណៈដែលអត្រាអ្នកប្រើប្រាស់ Facebook មានដល់ ៥៧៦%។
មូលហេតុនៃការកើនចំនួនអ្នកប្រើ Facebook អាចមិនមែនមកពីការកម្សាន្តមួយមុខប៉ុណ្ណោះទេតែក៏មកពីការមានច្រកចេញអ៊ីនធឺណិតទៅក្រៅប្រទេសដែរ។
ឯកឧត្ដមខៀវកញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖”មនុស្សជាច្រើនប្រើវា ព្រោះវាមានភាពងាយស្រួលជាង Twitter Google+ ឬ Hi5”។
Facebook គឺជាវេទិកាមួយ ដែលអាចឱ្យមានការជជែកកម្សាន្ត ការសរសេរ និង ការបង្ហាញពាក្យសម្ដីនៅក្នុងទម្រង់ផ្សេងៗគ្នា។
ដោយសារតែ Facebook ប្រៀបដូចជាប្រព័ន្ធឃោសនាមួយដូច ទូរទស្សន៍ វិទ្យុ និង សារព័ត៌មានដ៏ទៃទៀត ឯកឧត្ដមបាននិយាយថា វាប្រណាំងប្រជែងជាមួយសារព័ត៌មានបោះពុម្ព ដោយបញ្ជ្រាបព័ត៌មានបានរហ័ស ប្រៀបធៀបទៅនឹងទូរទស្សន៍ ឬកាសែត។”ហេតុដែលខ្ញុំចូលទៅកាន់ Facebook ព្រោះវាអាចសន្សំពេលវេលា។”
ដូចគ្នានេះដែរ ឯកឧត្ដម គឹមគុណវឌ្ឈន៍អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបាននិយាយថា ឯកឧត្ដមប្រើវេទិកានេះដើម្បីផ្ដល់តម្លៃនៃព័ត៌មានដល់ប្រជាជនជាពិសេសយុវជនដែលពួកគេអាចទទួលប្រយោជន៍ច្រើនពីវា។
ឯកឧត្ដមបានបន្ថែមថា Facebook ទាក់ទាញអ្នកប្រើប្រាស់យ៉ាងច្រើនដោយសារមុខងាររូបភាព វីដេអូ និង ការរចនាយ៉ាងល្អ “ខ្ញុំគិតថា វាមានតម្លៃជាច្រើនខាងព័ត៌មាន និង អាចទៅដល់អ្នកប្រើប្រាស់បានរហ័ស”៕

















