បច្ចេកវិទ្យាថ្មីប្រើទូរស័ព្ទចាប់ទិន្នន័យចេញពីQR Code
លោកអ្នកធ្លាប់តែឮពាក្យថា បារកូដ ដែលឬទេ?នៅក្នុងពេលបច្ចុប្បន្ននេះផងដែរគេប្រើបារកូដសម្រាប់ ធ្វើការប្រើប្រាស់ក្នុងហាងលក់ទំនិញនិងសម្រាប់ធើ្វការ Scan នូវប្រភេទផលិតផលក្នុងស្តុកនិងផលិតផលសម្រាប់លក់ចេញ ដែលមានរូបរាងឆ្នូតៗ និងមានលេខសំគាល់ តែនៅពេលនេះយើងខ្ញុំសូមណែនាំលោកអ្នកឱ្យស្គាល់ពីបារកូដជំនាន់ ថ្មីមួយដែលគេហៅថា QR Code វិញម្តង ដែរ QR Code នេះកំពុងត្រូវបានគេយកមកប្រើប្រាស់នៅក្នុងប្រទេសមួយចំនួនដែល ទទួលបានការពេញនិយមយ៉ាងខ្លាំង ដែលការប្រើប្រាស់QR Code នេះផងដែរ មានភាពងាយស្រួលយ៉ាងខ្លាំងទៅលើការបើកគេហទំព័រ និងការទទួលពត៌មានជាច្រើនពីការScanរបស់ QR Codeដោយគ្រាន់តែមានការចូលរួមក្នុងការScan របស់ទូរស័ព្ទSmart Phoneដែលមានប្រភេទដូចជា iPhone, BlackBerry, Nokia, Motorola និងប្រភេទមួយចំនួនទៀតដែលមានការប្រើប្រាស់ទៅលើប្រភេទ Windows Mobile ឬក៏ប្រភេទ OS Android និងមានការ Install កម្មវិធីសម្រាប់Scan QR Code នេះផងដែរ ។ចំណែកឯការ Scan នូវ QR Code វិញមានភាពរហ័សក្នុងការទទួលនូវពត៌មានដែលបាន Scan យកមកណាស់ដោយគ្រាន់តែ Scan ទៅលើរូប QR Code រួចហើយវានិងលោតបង្ហាញពត៌មានដែលមាននៅក្នុងរូបនោះភ្លាម ហើយបើសិនជាលោតនូវ URL វិញលោកអ្នកក៏អាចចុច link ទៅបើកគេហទំព័រដែលមាននៅក្នុង link នោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះផងដែរការប្រើ QR Code កំពុងតែមានការពេញនិយមក្នុងការបង្កើន នូវ Business មួយចំនួន ដែលមានការដាក់បង្ហាញរូប QR Code នេះនៅលើផលិតផលមួយចំនួនដូចជាការដាក់បង្ហាញនូវលើ សំលៀកបំពាក់ មួក ស្បែកជើង សំបកកំប៉ុងភេសជ្ជៈ ដបស្រា និងការដាក់បង្ហាញតាមអគារ រឺក៏ដាក់បង្ហាញនៅលើ Business Card ដែលការធ្វើទាំងអស់នេះក្នុងគោលបំណងចង់បង្ហាញនូវពត៌មានរបស់ផលិត ផលរបស់ក្រុមហ៊ុនខ្លួនឯង មិនត្រឹមតែប៉ុណ្ណោះការដាក់រូប QR Codeនេះនៅលើ Business Card វាជាការងាយស្រួលក្នុងការបង្ហាញនូវអាស្រ័យដ្ឋាន E-mail Address ឬក៏លេខទូរស័ព្ទជាដើម ហើយក៏អាចជាពត៌មានផ្សេងៗទៀតក៏បានដែរ។
ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកចង់សាកល្បងការប្រើប្រាស់នូវ QR Code ដើម្បីបង្ហាញនូវពត៌មានផ្ទាល់ខ្លួននោះ លោកអ្នកក៏អាចចូលទៅកាន់គេហទំព័រមួយចំនួនដែលអាចអោយលោកអ្នក ធ្វើការបង្កើតជូន (Generate) នូវពត៌មានរបស់លោកអ្នកដែលចង់បំលែងឱ្យទៅជា QR Code នោះចេញជារូបដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងណាមួយរបស់លោក អ្នក ដែរគេហទំព័រទាំងនោះមានដូចជា៖ http://qrcode.kaywa.com/និង http://delivr.com/qr-code-generator.com ដើម។


















