Icopy ! រៀបម៉ាស៊ីន ព្រីន និង ម៉ាស៊ីនស្គែនទៅជាម៉ាស៊ីនថតចម្លង
ម៉ាស៊ីន Copy ទូទៅគឺជាឧបករណ៍មួយដែលអាចស្គែន និងព្រីននៅលើឧបករណ៍តែមួយ ។ ប៉ុន្តែយ៉ាងណា លោកអ្នកអាចប្រើម៉ាស៊ីនពីរផ្សេងគ្នា គឺ មួយជាម៉ាស៊ីនចម្លង និងមួយទៀតជាម៉ាស៊ីនព្រីន ។ ដូច្នេះដើម្បីធ្វើបែបនេះបាន គឺមានតែកម្មវិធី iCopy ដែលអាចផ្ដល់ដំណោះស្រាយដែលអាចផ្គុំម៉ាស៊ីនព្រីន និង ម៉ាស៊ីនស្គែនធ្វើជាម៉ាស៊ីន Copy បាន ។ នេះមានន័យថាអ្នកអាចប្រើកម្មវិធី iCopy ដើម្បីស្គែនឯកសារជាមួយម៉ាស៊ីន ស្គែនរបស់អ្នក ហើយព្រីនចេញភ្លាមបន្ទាប់ពីការស្គែនដំណើរការចប់ ។ ម្យ៉ាងវិញទៀត អ្វីដែលពិសេស វាគឺជាកម្មវិធីរបស់ Opensource ដែលប្រើប្រាស់ដោយឥតថ្លៃ ។
កម្មវិធីឈ្មោះ iCopy1.49
ទំហំ 764.87Kb
ប្រព័ន្ធប្រតិបត្តិការ All Window
វ៉ិបសាយ iCopy.sourcefog.com
តម្រូវការ .NetFramework 2.0
ការអនុវត្តិ ៖
ជាដំបូងលោកអ្នកត្រូវតភ្ជាប់ម៉ាស៊ីនព្រីន និង ស្គែនភ្ជាប់នឹងកុំព្យូទ័រ បន្ទាប់មកដំឡើងកម្មវិធី រួច លោកអ្នកបើកកម្មវិធីដោយចុចលើ Start => All program => iCopy បន្ទាប់មកយើងនឹងឃើញផ្ទាំងកម្មវិធីមួយ ឱ្យជ្រើសរើសម៉ាស៊ីន Scan ។

ជ្រើសរើសម៉ាស៊ីន Scan មួយរបស់អ្នក រួចចុច ok ។ ផ្ទាំងកម្មវិធីនឹងបានឃើញដូចរូបខាងក្រោម

មិនមានអ្វីច្រើននៅក្នុងកម្មវិធីនោះទេ អ្វីដែលអ្នកបានឃើញគឺជាមុខងារដែលត្រូវប្រើចាំបាច់សម្រាប់ ប្រើប្រាស់ ដូចជា
Scanner : សម្រាប់ជ្រើសរើសពណ៌សម្រាប់ Scan ជាគូល័រ សខ្មៅ ឬ ជាអក្សរ ។
Printer : សម្រាប់ជ្រើសរើសពណ៌បោះពុម្ព ជា ពណ៌គូល័រ ឬ សខ្មៅ ។
Paper Size : សម្រាប់ជ្រើសរើសប្រភេទទំហំក្រដាស
No of copies : បញ្ចូលចំនួនសន្លឹកដែលយើងត្រូវការថតចម្លង ។
Image Settings : សម្រាប់កំណត់ទំហំ Resolustion រូបភាពស្គែន
ការកំណត់ជាម៉ាស៊ីន ថតចម្លង ( Copier )
ជាដំបូងលោកអ្នកត្រូវចុចលើប៊ូតុង Choose Scanner ដើម្បីជ្រើសរើស ម៉ាស៊ីន ស្គែន ប៉ុន្តែដោយសារលោកអ្នកបានជ្រើសរើសពេលបើកកម្មវិធីជាលើកដំបូងរួចហើយ ដូច្នេះចូលទៅជ្រើសរើសម៉ាស៊ីនព្រីន ដោយចុចលើ Printer Options ។

ផ្ទាំង Windows បង្ហាញ ត្រង់នេះអ្នកត្រូវជ្រើសរើស ម៉ាស៊ីនព្រីនដែលត្រូវព្រីនពីកុំព្យូទ័ររបស់អ្នក ។ ម្យ៉ាងវិញទៀត អ្នកអាចចុច Add Printer ដើម្បីជ្រើសរើសម៉ាស៊ីន ព្រីន ប្រសិនបើអ្នកមិនឃើញនៅក្នុងតារាង ។ ពេលជ្រើសរើសរួចចុចប៊ូតុង Apply រួចចុចសញ្ញាខ្វែង បិទផ្ទាំងកម្មវិធីនេះ ។ បន្ទាប់មកលោកអ្នកត្រូវកំណត់ទំហំរូបស្គែនដោយចុចលើ Image Setting ។

ជ្រើសរើសទំហំ Resolustion សម្រាប់រូបស្គែន និង ពន្លឺ រួចបិទផ្ទាំង Image setting ។ បន្ទាប់មកអ្នកអាច Copy ឯកសាររបស់អ្នក ដោយគ្រាន់តែចុចលើប៊ូតុង Copy ពណ៌ខៀវធំមួយនៅក្នុងផ្ទាំងកម្មវិធី ។
របៀបថតចម្លងឯកសារច្រើនទំព័រ ( Copy multiple page )
ការអនុវត្តខាងលើសម្រាប់តែការថតចម្លងឯកសារមួយទំព័រ ប៉ុណ្ណោះ ប្រសិនបើអ្នកចង់ថតចម្លងឯកសារច្រើនទំព័រ លោកអ្នកត្រូវចុចលើប៊ូតុង Other Scan Method ដូចរូប ។

បន្ទាប់ពីចុចប៊ូតុង Scan Multiple Pages កម្មវិធីនឹងចម្លងឯកសារដំបូងរបស់អ្នកបន្ទាប់មកវានឹងបង្ហាញជម្រើសដូចរូបខាងក្រោម

ចុចលើប៊ូតុង Add Another Page ប្រសិនបើអ្នកចង់ថតចម្លងឯកសារបន្ថែមទៀត ។ ពេលថតចម្លងចប់លោកអ្នកអាចព្រីនឯកសារទាំងនោះដោយចុចលើប៊ូតុង Print Pages ។
របៀបថតចម្លងជាឯកសាររូប
ក្រៅពីលទ្ធភាពធ្វើឱ្យម៉ាស៊ីនព្រីន និង ស្គែនរបស់អ្នកក្លាយជាម៉ាស៊ីនថតចម្លងហើយ កម្មវិធីនេះអាចឱ្យអ្នកប្រើសម្រាប់ថតចម្លងឯកសារផ្សេងៗ ទៅប្រភេទឯកសាររូបភាពជាច្រើន ដោយបញ្ជាទៅលើម៉ាស៊ីនស្គែនរបស់អ្នកបានយ៉ាងងាយស្រូល ។ ដើម្បីថតចម្លងឯកសារទៅជារូបភាព លោកអ្នកគ្រាន់តែចុចលើប៊ូតុង Other Scan Method រួចជ្រើសរើស Scan to file ។

បន្ទាប់មក លោកអ្នកគ្រាន់តែជ្រើសរើសទីតាំង និង ប្រភេទរូបភាពប៉ុណ្ណោះ ។

















