Published On: Tue, Jan 17th, 2012

បង្កើត Form ឱ្យ​វ៉ិបសាយ TYPO3 ជាមួយ Powermail Extension

Powermail គឺ​​ជា extension របស់​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​វ៉ិបសាយ TYPO3 ដែល​គេ​និយម​ប្រើ​ប្រាស់​សម្រាប់​បង្កើត mailform ដែល​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​អាច​ផ្ញើ​ឯកសារ​ ព័ត៌មាន និង​ធ្វើ​ការ​ទំនាក់​ទំនង​​ តាម​រយៈ​វ៉ិបសាយ​មក​កាន់​ម្ចាស់​វ៉ិបសាយ​បាន​យ៉ាង​ងាយស្រួល។ អ្នក​អាច​បង្កើត fields របស់ Form ដើម្បី​ផ្ញើ​សារ ​(mail) បាន​យ៉ាង​ងាយ​ស្រួល​ដោយ​មិន​ចាំបាច់​មាន​ចំណេះដឹង​ផ្នែក HTML

មិន​ត្រឹម​តែ​ប៉ុណ្ណឹង Powermail បាន​ផ្ដល់​គុណ​ប្រយោជន៍​ជាច្រើន​ដូច​ជា៖

  • អាច​រក្សា​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ ទៅ​ក្នុង Database
  • អាច​ទាញ​ទិន្នន័យ​ទាំង​នោះ​ចេញ​ជា​ប្រភេទ​ឯកសារ​ Excel និង CSV​ នៅ​ផ្នែក Backend
  • អាច​ផ្ញើ​សារ (mails) មួយ​ឬ​ក៏​ច្រើន ទៅ​កាន់​ក្រុម​អ្នក​ប្រើ​ប្រាស់​ FE-Users និង BE-Users
  • ផ្តល់​ជូន Javascript សម្រាប់​ត្រួត​ពិនិត្យ​​តម្លៃ​​ (Javascript field validation) របស់​ field នីមួយ​ៗ​ បាន​យ៉ាង​ងាយ ហើយ​អ្នក​ក៏​អាច​បង្កើត ការ​ត្រួត​ពិនិត្យ​​ ​​ fields ទាំង​នោះ​បាន​ផង​ដែរ ជាមួយ PHP កូដ​។​
  • ទប់​ស្កាត់ និង​ប្រឆាំង​ spam email ដោយ Powermail អនុញ្ញាត​អោយ​​ប្រើ​ captcha extensionដូច​ជា sr_freecap wt_spamshield ជាដើម

នៅ​ក្នុង​ជំពូក​នេះ​មិត្ត​អ្នក​អាន​នឹង​បាន​ស្វែង​យល់​​អំពី​ការ​ដំឡើង​Powermail នៅ​ក្នុង TYPO3

. ​ដំឡើង​ Powermail នៅក្នុង TYPO3

សូម​ចូល​ទៅ​ Backend របស់ TYPO3 បន្ទាប់​មក​សូម​ធ្វើ​តាម​ការណែនាំ​ដូច​​ខាង​ក្រោម៖

. ចុច​លើ Extension Manager

. ​ជ្រើសរើស Import extensions​ ក្នុង​ប្រអប់លេខ​ 2

. នៅ​ក្នុង​ប្រអប់លេខ 3 Look up extensions: សូមវាយពាក្យ powermail បន្ទាប់​មក​​ចុច​លើ​ប៊ូតុង Look up

. ពេល​នេះ​អ្នក​នឹង​ឃើញ តារាង​ដែល​បង្ហាញ​ពី Extensions របស់ TYPO3 ជាច្រើន​ដែល​មាន ពាក្យ​​​ទាក់ទង​ទៅ​​នឹង Powermail​។ ប្រហែល​ជា​អ្នក​គិតថា​ ពិបាក​នឹង​ជ្រើស​រើស​ មួយ​ណា​ដែល​ជា​ Powermail Extension ពិត​ប្រាកដ​ហើយ​មើល​ទៅ តែ​កុំ​បារម្ភ​​​​ រាល់​ extension របស់​ TYPO3 នីមួយៗ​សុទ្ធ​តែមាន Extension Key ផ្ទាល់​ខ្លួន ដែល​មិន​អាច​ក្លែង​បន្លំ​បាន ចំណែក​ Extension Key របស់​ Powermail គឺ ពាក្យ powermail (ប្រអប់​លេខ 4)។ បើ​មើល​លទ្ធផល​នៃ​ការ​ស្វែងរក​របស់​អ្នក​អម្បាញ់មិញ​​ ត្រង់​កូឡោន (column) Extension key:របស់​តារាង​លទ្ធផល​ អ្នក​នឹង​ឃើញ​ពាក្យ​ powermail នោះ​ហើយ​ជា Extension ដែល​អ្នក​ចង់​បាន។

 

ផ្ទាំង លទ្ធផល នៃ ការ ស្វែង រក Powermail Extension

 . សូម​ចុច​លើ​ប៊ូតុង​ខាង​មុខ Powermail (រូប​ខាង​ក្រោម) ដើម្បី​​ទាញ​ Extension នេះ​ចូល​ទៅ​ក្នុង​​ Extension Manager របស់ TYPO3

ប៊ូតុង ទាញ Extension

 ​​បន្ទាប់​មក​អ្នក​ឃើញ សារ​បញ្ជាក់​ប្រាប់​ថា​អ្នក​បាន​ទាញ​ extension ចូល​រួច​ហើយ។ ពេលនេះ​ សូម​ចុច​លើ​ប៊ូតុង​ Install Extension ដើម្បី​ធ្វើការ​ដំឡើង​​។

ក្រោយ​ពីចុច​លើ ប៊ូតុង​ Install រួច​ហើយ​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ទំនើបកម្ម (Make update) ដើម្បី​បង្កើត​ Tables ឬក៏ fields ថ្មី​ទៅ​ក្នុង Database។ សូម​ទាញ​ scroll ចុះ​ក្រោម​ ក្នុង​ទំព័រ​ទើប​នឹង​បើកថ្មី​ អ្នក​នឹង​ឃើញ​ប៊ូតុង​ Make update សូម​ចុច​លើ​ប៊ូតុង​នេះ (រូប​ខាង​ក្រោម) ដើម្បី​ធ្វើការ​ដំឡើង​ Powermail នៅ​ដំណាក់​ចុង​ក្រោយ។

ពេល​នេះ​​ ប្រសិន​បើ​ការ​ដំឡើង​របស់​អ្នក​មិន​មាន​បញ្ហា​អ្វី​​នោះ​ទេ ​លទ្ធផល​ដូច​រួប​ខាង​ក្រោម​បញ្ជាក់​ថា​អ្នក​បាន​ដំឡើង​ Powermail ជោគ​ជ័យ​ហើយ។

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២