វិធីសាស្ត្របន្ថែមList ម៉ឺនុយជាលេខខ្មែរនៅក្នុងកម្មវិធី Ms.Office
នៅក្នុងសៀវភៅទស្សនាវដ្ដី CM លេខមុនយើងខ្ញុំបានធ្វើការដោះស្រាយជួនប្រិយមិត្តអ្នកអានជាច្រើន ជុំវិញបញ្ហាផ្សេងៗជាមួយការប្រើប្រាស់កម្មវិធីការិយាល័យឬហៅថា កម្មវិធី Microsoft office2007/2010 ។ដើម្បីឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជា ដំណោះស្រាយជួនដល់មិត្តអ្នកអានទាំងអស់តែងតែមានចម្ងល់ឱ្យក្រុម ការងារយើងខ្ញុំជួយដោះស្រាយផ្សេងៗបន្ថែមទៀតដូច្នេះនៅពេលនេះយើង ខ្ញុំនិងលើកយកវិធីសាស្ត្រថ្មីមួយទៀតដើម្បីជាជំនួយដល់ការងារ របស់លោកអ្នកឱ្យកាន់តែមានភាពងាយស្រួលមួយកម្រិតក្នុងកិច្ចការងារ ការិយាល័យដែលតែងតែជួបប្រទះជាញឹកញាប់គឺការកំណត់លេខដើរដោយ ស្វ័យប្រវត្តនិងការតម្រឹមក៏ដូចជាការកំណត់គំលាតផ្សេងៗនៅលើក្រដាស កិច្ចការរបស់អ្នក។
១-បន្ថែម Numbering ជាភាសាខ្មែរ
- យើងទាំងអស់គ្នាប្រហែលជាបានដឹងហើយថា Numbering នៅលើ Tools bar នៃកម្មវិធី Microsoft office វាមានតែលេខជាភាសាអង់គ្លេសគឺមិនមានជាភាសាខ្មែរយើងទេ។នេះហើយ ជាការលំបាកសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃដោយយើងមិនអាចធ្វើការ កែពីភាសាអង់គ្លេសទៅជាភាសាខ្មែរបាននៅពេលអ្នកបញ្ចូលវារួចនៅ លើក្រដាសកិច្ចការរបស់អ្នកដែលជាទូទៅវាមានលក្ខណដូចរូបខាងក្រោម។

- នៅក្នុងម៉ឺនុយ Home ត្រង់ ’ paragraph ’ ជាទីកន្លែងដែលអ្នកអាចជ្រើសរើសដើម្បីបញ្ចូលនូវជម្រើសមួយចំនួន ដែលចត់កំណត់ដាក់ឱ្យវាមានដំណើរការទាំងភាសាខ្មែរនិងភាសាអង់គ្លេស ឱ្យដំណើរការដោយស្វ័យប្រវត្ត។

- យើងឃើញថាមានបីជម្រើសដែលអ្នកអាចបញ្ចូលលេខជាភាសាខ្មែរបានទី១ គឺ Bullets ទី២គឺ Numbering និងទី៣គឺ Multilevel list។

-ចុចលើ Numbering library ដើម្បីបន្ថែមម៉ូដែលជាភាសាខ្មែរទុកស្រាប់ប្រើប្រាស់នៅពេលត្រូវ ការទាញពួកវាមកប្រើនៅពេលក្រោយៗ។
-ជ្រើសរើសយក ’ Define New Number Format…. ’ បន្ទាប់មកនិងមានផ្ទាំងសារមួយលោតឡើងបង្ហាញដល់អ្នក។

-វាយលេខ 1 នៅត្រង់ Number format: រួចចុចលើប៊ូតុង ’ Font… ’ ដើម្បីចូលទៅកំណត់ពុម្ពអក្សរនិងទំហំដែលអ្នកចង់បានសម្រាប់ទាញយក មកប្រើលើក្រដាសកិច្ចការងារ។

- Font: ជ្រើសរើសយកពុម្ពអក្សរខ្មែរណាដែលអ្នកពេញចិត្ត។
- Size : ជាទីតាំងសម្រាប់កំណត់ទំហំពុម្ពលើអ្នកបានជ្រើសរើស។បន្ទាប់អ្នកបានកំណត់យករួចរាល់ចុចលើប៊ូតុង ’ OK ’ ។

- Number style ជាទីតាំងសម្រាប់ជ្រើសរើសយកម៉ូដែលដែលអ្នកចង់បាននិង Alignments: សម្រាប់ឱ្យអ្នកកំណត់គំលាតនៃលេខដែលអ្នកបានដាក់ជាបញ្ចប់ចុចលើ ប៊ូតុង ’ OK ’ ។លទ្ធផលដែលអ្នកទទួលក្រោយពីការកំណត់តាមជំហានខាងលើ។

២-ការកំណត់គំលាតជួរអក្សរពីបន្ទាត់នីមួយៗ

- នៅពេលលោកអ្នកវាយអត្ថបទប៉ុន្តែគំលាតរវាងបន្ទាប់មួយទៅបន្ទាប់មួយ មានគំលាតហាក់បីដូចជាធំឬឆ្ងាយពីគ្នាពេកដូច្នេះដើម្បីកែវាឡើង វិញអ្នកអាច Select លើបន្ទាត់ទាំងឡាយដែលដែលអ្នកចង់កែប្រែរួចចុចលើ Line spacing ដូចរូបខាងលើបន្ទាប់មកនៅក្នុងនោះមានគំលាតស្រាប់សម្រាប់អ្នករើស យក។បើមិនដូច្នេះទេអ្នកអាចចូលទៅកំណត់ផ្សេងៗទៀតបានដោយចុចលើ ជម្រើសណាមួយដែលអ្នកចង់កំណត់ជាមួយជម្រើសទាំងបីខាងលើ។ឧទាហរណ៍ថា ពេលនេះអ្នករើសយកគំលាតខ្នាត 1.០ ក្រោយមកទទួលបាន។

- ក្រៅពីចំណុចដែលយើងខ្ញុំបានបង្ហាញខាងលើយើងក៏មានវិធីជាច្រើន ទៀតដើម្បីធ្វើការកំណត់ទៅលើផ្នែកផ្សេងៗនៃកម្មវិធីការិយាល័យនេះ។

















