Email Tray ប្រើគណនីអ៊ីមែលច្រើនក្នុងទីតាំងតែមួយ

នេះជាកម្មវិធីថ្មីមួយទៀតដែលយើងរំពឹងថាជាដំណោះស្រាយថ្មីមួយទៀតសម្រាប់មិត្តអ្នកអានដែលចូលចិត្តប្រើកម្មវិធី Email Client សម្រាប់ទាញយកទិន្នន័យអ៊ីមែលចេញពីបណ្ដាញServer ផ្សេងៗ។ជាមួយEmail Tray ហាក់ដូចជាទូមួយដែលមានថតច្រើនដូច្នេះដែរដែលវាផ្ដល់នូវលក្ខណងាយស្រួលក្នុងការគ្រប់គ្រងទៅលើគណនីអ៊ីមែលជាច្រើនប្រភេទក្នុងកម្មវិធីតែមួយដែលក្នុងនោះមានដូចជា៖ Gmail, Yahoo Mail, AOL Mail, POP3 ឬជាIMAP ផងដែរ។លោកអ្នកមិនចាំបាច់ចំណាយពេលសម្រាប់ការប្រើនៅលើWeb Mail ទៀតឡើយ។ប្ដូរមកប្រើEmail Tray ឥឡូវនេះដើម្បីគ្រប់គ្រងអ៊ីមែលប្រកបដោយប្រសិទ្ធភាព។
Name : Email Tray
Version: 3.1.1
Size : 11.7 MB
License: Freeware

















