លក្ខណ៦យ៉ាងជួយអ្នកប្រើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព
នៅខាងក្រោមនេះយើងខ្ញុំលើកយកពីលក្ខណពិសេសៗចំនួន៦ពីការ ប្រើប្រាស់ Web Browser ដើម្បីផ្ដល់សុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត។យើងដឹងហើយថា បច្ចុប្បន្ននេះមានក្រុមជាច្រើនបានបង្កើត Web Browser ដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃហើយកម្មវិធីនីមួយយើងសុទ្ធតែអាច យកទៅប្រើបានដូចគ្នាប៉ុន្តែខ្លះវាមានលក្ខណពិសេសៗផ្សេងៗពីគ្នា។ តើយើងគួរតែជ្រើសរើសមួយណាដែលល្អហើយត្រូវប្រើយ៉ាងដូចម្ដេចទើប ត្រូវតាមគោលបំណងរបស់យើង?ការជ្រើសរើសកម្មវិធីណាមួយមកប្រើគឺវា អាស្រ័យលើតម្រូវការរបស់អ្នកប៉ុន្តែអ្វីដែលសំខាន់សម្រាប់គឺចំណេះ ដឹងនៃការប្រើប្រាស់ប្រកបតាមការចង់បានរបស់អ្នកនិងមិនបង្ក បញ្ហាដល់អ្នកនិងការងារផងដែរ។ជាបន្តយើងខ្ញុំលើកយកលក្ខណសំខាន់ នៃកម្មវិធី Firefox ដែលអ្នកប្រើទាំងឡាយគូរយល់ដឹងនិងទាញយកអត្ថប្រយោជន៍ដល់អ្នកប្រើ ទៅលើតួនាទីនីមួយៗមានភ្ជាប់មកជាមួយនិងតួនាទីបម្រុងសម្រាប់ដាក់ បញ្ចូលបន្ថែម។

១ បំបាត់ភស្តុតាងក្រោយពីអ្នកបានប្រើអ៊ីនធឺណិត
ជាធម្មតានៅពេលអ្នកប្រើអ៊ីនធឺណិតអ្នកពិតជាបានបើកមើលគេហទំព័រ វ៉ិបសាយផ្សេងៗដោយវាយបញ្ចូលអាសយដ្ឋានវ៉ិបសាយទាំងអស់នៅចូលក្នុង Navigation Toolbar ឬអ្នកបានវាយពាក្យសម្រាប់ស្វែងរកផ្សេងនៅក្នុងប្រអប់ស្វែងរក( Search box )។ប្រសិនបើអ្នកមិនដឹងពីវិធីបាត់ស្លាកស្នាមឬបំបាត់នូវអ្វីដែល អ្នកបានវាយបញ្ចូលទេនោះអ្នកផ្សេងៗដែលគេមកប្រើក្រោយអ្នកពួកគេ ពិតជាដឹងថាអ្នកបានវាយពាក្យស្វែងរកអ្វីហើយបានធ្វើអ្វីខ្លះនៅ ក្នុងកុំព្យូទ័រអ្នកបានប្រើនៅក្នុងប្រអប់ស្វែងរកឬនៅក្នុង Navigation Toolbar។ Web Browser វានិងចងចាំអ្វីៗគ្រប់យ៉ាងដែលអ្នកបានវាយបញ្ចូលនិងបានបើកវា មើល។

-នៅលើម៉ឺនុយខាងលើចុចលើ Tools > Options អ្នកទទួលបានផ្ទាំងកិច្ចការ។

-ចុចលើថេប Privacy នៅត្រង់ History Firefox will:ជ្រើសរើសយក Never remember history ។
-នៅត្រង់ You may also want to ចុចលើ clear all current history ដើម្បីសម្អាតឬលុបអ្វីដែលអ្នកបានបើកមើលនៅក្នុង Browser ក្នុងកុំព្យូទ័ររបស់អ្នកបន្ទាប់មក OK។ម្យ៉ាងទៀតអ្នកអាចចុចលើ Tools > Clear Recent History… ។

-Time range to clear ជ្រើសរើសយក Everything បន្ទាប់មកជ្រើសរើសយកការកំណត់សម្អាតដោយប្រើ check box។
-ចុចលើ Clear Now ដើម្បីសម្អាត។
២ គ្រប់គ្រងលើ Add-on
Add-on គឺជាតួនាទីបំពេញបន្ថែមទៅលើតួនាទីមានស្រាប់នៅក្នុងកម្មវិធីហើយ វាក៏អាចបង្កឱ្យមានបញ្ហាដល់អ្នកប្រើផងដែរប្រសិនបើអ្នកប្រើមិន បានដឹងពីតួនាទីនីមួយៗរបស់ពួកវាឱ្យបានច្បាស់។បញ្ហាមានដូចជា ធ្វើឱ្យអ៊ីនធឺណិតមាន process speed យឺតខុសពីធម្មតា ធ្វើគាំងកុំព្យូទ័រពេលបើកកម្មវិធី Browser នេះឡើង ស៊ី Speed អ៊ីនធឺណិត ធ្វើឱ្យ Trojan ឬ Maleware ឆ្លងចូលកុំព្យូទ័រតាមរយ pop up និងធ្វើឱ្យកុំព្យូទ័រមិនអាចប្រើអ៊ីនធឺណិតបានទៀតផង។ផ្ទុយទៅវិញ ប្រសិនបើអ្នកយល់ច្បាស់ពីតួនាទីរបស់ពួកវានោះអ្នកអាចកំណត់ប្រើ បានយ៉ាងរីករាយដោយពុំមានបញ្ហាអ្វីឡើយ។

-អ្នកនិងបានទទួល Page សម្រាប់ជ្រើសរើសយក Add-on ចេញពី Browser នៃកម្មវិធីនោះ។

-នៅក្នុងទំព័រខាងលើអ្នកអាចបន្ថែម add-on ដែលមានស្រាប់។
៣ បញ្ឈប់ដំណើរការ Add-on
-អ្នកអាចបញ្ឈប់ដំណើរការរបស់ Add-on ដែលអ្នកគិតថាវាធ្វើឱ្យមានដំណើរការយឺតនៅពេលអ្នកបើកប្រើ អ៊ីនធឺណិតដោយចុចលើ Extensions នៅផ្នែកខាងឆ្វេងដៃបន្ទាប់មកអ្នកនិងឃើញជម្រើសមានស្រាប់នៅខាង ស្ដាំដៃសម្រាប់អ្នកកំណត់យកមាន Options, Disable, & Remove ជាដើម។

៤ បញ្ឈប់សកម្មភាព Plugin
អ្នកដឹងហើយថា Plugin វានិងចាប់ផ្ដើមមានសកម្មភាពភ្លាមនៅពេលអ្នកចាប់ផ្ដើមដំណើរការ គេហទំព័រណាមួយមានដែលគេបានបញ្ចូលសកម្មភាពផ្សេងឬជាវីដេអូក្លិបជា ដើមដោយចុចលើ Plugins នៅខាងឆ្វេង។

-ដើម្បីបញ្ឈប់ចុចលើ Disable នៅខាងស្ដាំដៃ។
៥ កត់ត្រាអាសយដ្ឋានវ៉ិបសាយសំខាន់ៗ
-Bookmarksគឺយើងប្រើ Bookmarks ដើម្បីធ្វើការកត់ត្រានូវអាសយដ្ឋានសំខាន់ៗទុកសម្រាប់ទាញយកទៅប្រើប្រាស់នៅពេលក្រោយ។ -ចុចលើ Bookmarks > show All Bookmarks។

-បន្ទាប់មកអ្នកអាចជ្រើសរើស address ទាំងដើម្បី Back up យកទៅប្រើនៅលើកុំព្យូទ័រផ្សេងៗបាន។

-អ្នកអាច Export ឬ Backup ទៅជា file ផ្សេងៗបាន។
៦ កំណត់មកភាពដើមវិញក្រោយពីមានបញ្ហា
-ក្នុងករណីធ្វើការងារផ្សេងៗហើយជួបបញ្ហាដែលមិនអាចដោះស្រាយបានអ្នកអាចចុចលើ Tools > Options។

-ចុចលើ Restore to Default ដើម្បីត្រឡប់ទៅភាពដើមវិញ។

















