Published On: Thu, Dec 1st, 2011

Adobe Touch Apps ​កម្មវិធី​ថ្មី​សម្រាប់​ Tablet PC


នា​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន ​Adobe ​បាន​ធ្វើការ​បង្ហាញ​កម្មវិធី​ថ្មី​ចំនួន​ ៦​សម្រាប់​ដំណើរ​ការ​លើ​ Tablets។​ កម្មវិធី​ថ្មី​ៗ​ទាំង​ ៦​នោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Adobe Touch Apps ហើយ​កម្មវិធី​ទាំងនេះ​នឹង​ត្រូវ​ដាក់​លក់​​ នៅ​លើ​ Android Market។​​កម្មវិធី​ទាំងអស់​នៃ​ Adobe Touch មាន​ដូច​ជា​Adobe Photoshop Touch ជា​កម្មវិធី​ដែល​អាច​រៀបចំ​ រូបភាព​យ៉ាង​ងាយស្រួល, Adobe Debut​ សម្រាប់​ធ្វើការ​រចនា​ លើ​កម្មវិធី​ presentation, Adobe Proto សម្រាប់​បង្កើត​គំរូ​នៃ​ Website និង​កម្មវិធី​ទូរស័ព្ទ​នៅ​លើ​ Tablet, Adobe Collage ​ជា​កម្មវិធី​ដែល​អាច​ផ្គុំ​រូបភាព​ គូ​រូបភាព និង​វាយ​អត្ថបទ​បាន, Adobe Kuler ជា​កម្មវិធី​ជំនាញ​ខាង​ការ​បន្ថែម​ពណ៌ និង Adobe Ideas ជា​កម្មវិធី​សម្រាប់​ការ​គូ វ៉ិចទ័រ។​​ក្នុង​ចំណោម​កម្មវិធី​ទាំងនេះ​ Adobe Photoshop Touch ​​មាន​តម្លៃ​ទាប​ជាង​គេ​ក្នុង​ចំណោម​ពពួក​ក្រុម​ Photoshop ​សម្រាប់​ tablet ​ទាំងអស់​ ហើយ​វា​បាន​បន្ថែម​នូវ​លក្ខណ​ពិសេស​មួយ​ចំនួន​ផង​ដែរ​។
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២