គន្លឹះក្នុងការបញ្ចូលទិន្នន័យពី Text file ទៅក្នុងសន្លឹក Excel
ការ import text fileទៅរក្សាទិន្នន័យនៅក្នុង File Excel ជាវិធីសាស្ត្រដ៏ងាយស្រួលមួយដែលធ្វើឱ្យអ្នកប្រើទាំងអស់មិនចាំបាច់វាយបញ្ចូលទិន្នន័យសាឡើងវិញ។សូមមើលពីរបៀបនៃការអនុវត្តទៅតាមជំហាននីមួយៗដូចខាងក្រោម។
១-បើក file excel ដែលអ្នកបានបង្កើតរួចឬ file ថ្មីរួចជ្រើសរើសយកសន្លឹកឬ sheet ណាដែលអ្នកចង់បញ្ចូលបន្ទាប់មកចុចលើថេប “data” នៅលើ raibbon ប៊ូតុង។

២-ចុចលើម៉ឺនុយ “From Text “ បន្ទាប់មកអ្នកចូលទៅកាន់ Text file ដែលអ្នកចង់យកទិន្នន័យពី Text tile នោះមកដាក់ក្នុងសន្លឹកនៃExcel ដោយអ្នកគ្រាន់តែជ្រើសរើសយកពីចំណុចដែលអ្នកត្រូវចាប់ផ្ដើមនៃទិន្នន័យដោយចុចលើពាក្យ “Import”។

៣-ចុចលើ Next > Nextដើម្បីអ្នកអាចផ្ដាច់ទិន្នន័យពីបន្ទាត់នីមួយៗនៃទិន្នន័យដែលមាននៅក្នុង Text file។

-Column data format: ជាកន្លែងសម្រាប់កំណត់លក្ខណទៅលើទិន្នន័យក្រោយពេលបញ្ចូលលើសន្លឹកកិច្ចការលើ Excelដោយជ្រើសរើសលើ radio boxជាបន្តចុចលើ Finish។

៤-ចុចលើ OK ដើម្បីបញ្ចូលទិន្នន័យទៅលើសន្លឹកកិច្ចការដែលអ្នកបានកំណត់ប៉ុន្តែប្រសិនបើយើងចងធ្វើការកំណត់លក្ខណផ្សេងៗនៅលើទិន្នន័យអ្នកអាចចុចលើ “Properties…”។

-យើងឃើញថាវាមិនមានលក្ខណស្មុគស្មាញអ្វីឡើយនិងត្រូវតាមទីតាំងរបស់វា។

















