វិធីប្តូរ MAC Address របស់កុំព្យូទ័រ

អ្នក​ទាំងអស់​គ្នា​ស្គាល់​ដែរ​ទេ​ អ្វី​ទៅ​ជា​ MAC Address? បើ​យើង​និយាយ​ដល់​រឿង​នេះ​ខ្ញុំ​សូម​បក​ស្រាយ​ថា៖ វា​គឺជា​លេខ​សំគាល់​នូវ​ម៉ាស៊ីន​មួយ​ពេល​យើង​ភា្ជប់​ទៅ​បណ្តាញ​ Network ដូច​ជា Local Area Network (LAN) Wireless Local Area Network (WLAN) នោះ​ម៉ាស៊ីន​មេឬ​ហៅ​ថា​ជា​ម៉ាស៊ីន Server និង​ស្គាល់​នូវ​លេខ​សំគាល់​របស់​ម៉ាស៊ីន​​និង​ឈ្មោះ​របស់​ម៉ាស៊ីន​យើង​​បាន​ភ្ជាប់​ជាមួយ​ដែរ។ ដោយ​សា​កន្លង​មក​មាន​ការ​ចួលប្រើប្រាស់​កុំព្យូទ័រ​ពី​ខាង​ក្រៅ​ដែល​នៅ​ក្នុង LAN តែមួយ​បាន​លួច​ចូល​ទាញ​យក​ទិន្នន័យ​ចេញ​ពី​កុំព្យូទ័រ​ដែល​ពួក​បាន​ស្គាល់ Mack Address។ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​នេះ​យើង​ខ្ញុំ​លើក​យក​ពី​វិធី​ប្ដូរ Mack address ដើម្បី​ជៀសវាង​ការ​លូច​ម៉ាស៊ីន​ពី​ខាង​ក្រៅ​ដោយ​ពុំ​បាន​ដឹង​ជា​មុន។ ម្យ៉ាង​ទៀត​ជាញឹកញាប់យើង​ឃើញ​ថា​​​មិន​ថា​តែការ​ប្រើប្រាស់អ៊ិនធឺណិតនៅកន្លែងណា​នោះ​ទេជា​ពិសេស​គឺ​នៅ​កន្លែង​

ដែលប្រើ​អ៊ីនឺណិត Freeៗតែម្ដង​វា​ពិត​ជា​មាន​ការ​លំបាក​ខ្លះ​ៗ​ដោយ​មូល​ហេតុ​ត្រូវ​គេ​បិទ​ចោល​មិន​ឱ្យ​ ភ្ជាប់​ (ដោយ​សាការ​​ដោន​ឡូត​

ច្រើន​ពេក​ធ្វើ​ឱ្យ​ម៉ាស៊ីន​ Server និង Client ផ្សេងៗ​ដើរយឺត) ទៅលើ​បណ្ដាញWi-Fi របស់គេ។ ដូច្នេះសូម​ប្រយ័ត្នប្រយែង​ផង តែ​មិន​ជា​បញ្ហា​អ្វី​ទេ​បើ​សិន​ជា​គេ​មិន​ឱ្យ​ដោនឡូត​យើង​អាច​ប្រើ​ធម្មតា​ទៅ​។​​​តើ​យើង​ប្រើ​របៀបណា​ទៅ បើ​គេ​បិទ​វា​ទេ? សូម​មើល​របៀប​ដូច​ខាង​ក្រោម​នេះ៖

ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​វា​បាន​យើង​ត្រូវ​ប្រើ​កម្មវិធី​ដូច​ខាង​ក្រោម៖

នេះ​ជា MAC Address មិន​ទាន់​ផ្លាស់​ប្តូរ​ហើយ​លេខ​ចាស់​របស់​ខ្ញុំ​គឺ 00:16:6F:92:ED:80

ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​វា​បាន​យើង​ត្រូវ​ប្រើ​កម្មវិធី​ដូច​ខាង​ក្រោម៖

វាយ​ឈ្មោះ WLAN LAN ចូល​ហើយ Enter

ដើម្បី​បាន​ឈ្មោះ​វា​ត្រូវ​ចូល​ទៅ​កាន់​ Network Connection

ថត​ចម្លង​ឬ​Copy ឈ្មោះ​វា​ទៅ​ក៏​បាន។

បន្ទាប់​មក​យើង​ដាក់ លេខ MAC Address ធ្វើ​ការ​រង់​ចាំ​វា​បន្តិច​ហើយ Restart កុំព្យូទ័រ​ជា​ការ​ស្រេច។ បន្ទាប់​មក​អ្នក​និង​ទទួល​បាន​លទ្ធផល​ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម៖

កាល​ពី​មុន​លេខ​វា​ផ្សេង តែ​ឥឡូវ​នេះ​លេខ​វា​ដូច​អ្វី​ដែល​ខ្ញុំដាក់​នោះ​គឺ  00:11:22:33:44:55  ចំនាំ៖ លេខ​វា​ត្រូវ​ផ្តើម​ពី​លេខ 00 ទៅ​ទើប​ដំណើរ​ការ​កំណត់​បាន។

នេះ​ជា​លទ្ធផល​ដែល​បាន​បង្ហាញ​នៅ Router នៅ​ក្នុង LAN ឬ​នៅ​ក្នុង​បណ្ដាញ​Network របស់​អ្នក។

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២