ប្ដូរ​រូប​រាង Windows7ទៅ​ជា Windows8

សព្វ​ថ្ងៃ​នេះក្រុម​ហ៊ុន Microsoft បាន​កែប្រែ Windows ចុង​ក្រោយ​របស់​ខ្លួន​ជា Windows8 ដែល​ជា ជំនាន់​ចុង​ក្រោយ​បង្អស់​របស់់​ខ្លួន។ យ៉ាង​ណាមិញ យើង​ក៏​អាច​ដំឡើង​រូបរាង  Windows 8 លើ​ Windows7 របស់​យើង​ផង​ដែរ។​ហើយ​វា​មាន​លក្ខណៈ​ពិសេស​ដូច​ជា​ វា​បាន​កែប្រែ Theme, Wallpaper, Start Button, Shell Style, Boot Startup និង​បាន​បន្ថែម Mosaicថ្មី​ផង​ដែរ។  តើ​ការ​យើង​ធ្វើ​បែប​ណា​ដើម្បី​ឱ្យ​មាន Windows8 លើ​អេក្រង់ Windows7 របស់​យើង?

ជា​ការ​ពិត​ណាស់​យើង​អាច​តំឡើង Skin Windows8 លើ Windows7 របស់​យើង​បាន​តាម​របៀប​ដូច​ខាង​ក្រោម៖

. ដោន​ឡូត file របស់ windows8 មក​ដាក់់​ក្នុង​កុំព្យូទ័រ​របស់​យើង តាម​រយៈ link ខាង​ក្រោម៖

http://fc09.deviantart.net/fs70/f/2011/336/6/0/8_skin_pack_9_0_x86_by_hameddanger-d4i051y.zip

. បន្ទាប់​ពី​យើង​ដោន​ឡូត file បាន​ហើយ​យើង​ត្រូវ​ធ្វើ​ការ​ដំឡើង​វា

. នៅ​ពេល​យើងដំឡើង​ចប់​ហើយ​វា​នឹង​ចេញ​ប៊ូតុង​មួយ​ឱ្យ​យើង restart ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង បន្ទាប់​មក​យើង​ចុច ប៊ូតុង restart ហើយ​ធ្វើការ Restart ម៉ាស៊ីន​របស់​យើង។ បន្ទាប់​ពី​ដំណើរ​ការ​ម៉ាស៊ីន​ឡើង​វិញ​យើង​នឹង​បាន​ផ្ទាំងWindow ថ្មី​គឺ Windows 8 ដែល​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។

. នៅ​ពេល​ដែល​ម៉ាស៊ីន​យើង​ដំណើរ​ការ​ស្រួល​បួល​ហើយ យើង​ត្រូវ Right click  លើ​អេក្រង់​កុំព្យូទ័រ​របស់​យើង​ រួច​ជ្រើស​រើស​យក​ពាក្យ Personalize ហើយ​យើង​ទាញ Scroll Bar ចុះ​មក​ក្រោម​ដើម្បី​ជ្រើស​រើស Theme​ ដែល​យើង​ចង់​បាន

. នៅ​ទី​បញ្ចប់​យើង​នឹង​បាន Windows8 យ៉ាង​ងាយ​ស្រួល​ដោយ​ពុំ​ចាំ​បាច់​ដំឡើង  Windows ថ្មី​ឡើយ។​ហើយ​វាពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ជាក់​ជា​ពុំ​ខាន។

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២