Google+ ជម្រើសថ្មីបន្ទាប់ពី Facebook

នុង​ពេល​បច្ចុប្បន្ន​នេះ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់Google+Project ហើយ​ដែល​ក្រុមហ៊ុនGoogle បាន​ខិតខំ​និង​ព្យាយាម​ក្នុង​ការ​បង្កើត​នូវ​បណ្ដាញ​ជា​ច្រើន​នៅ​ក្នុង​សង្គម​សម្រាប់​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់អ្នក​ប្រើប្រាស់។ ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ចែករំលែក​តាមរយៈ​បណ្ដាញ​អ៊ីនធឺណិត​ជាច្រើន​​ដូចជា​ការ​ចែករំលែក​ការ​រស់នៅ​ប្រចាំ​ថ្ងៃៗ។ ម៉្យាង​វិញ​ទៀត Google+ មាន​មុខងារ​ជាច្រើន​ទៀត​ដូចជា​អាច​ចាប់​យក​រូបភាព​ចេញ​ពី​វីដេអូ​និង​ធ្វើការ​ស្វែងរក​វ៉ិបសាយ​ដែល​អ្នក​ត្រូវ​ការ​ហើយ​រក្សា​វា​ទុក​សម្រាប់​មើល​នៅ​ពេល​ក្រោយ។

+ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ទទួល​ការ​ផ្ដល់​ឱ្យ​ពី Google+ នៅ​ឡើយ​ទេ​អ្នក​អាច​រៀន​បន្ថែម​អំពី Google+ ដែល​មាន​នៅ​ក្នុង​វីដេអូ​ខ្លីៗ​ហើយ​អាច​ចូល​មើល Google+ Project ដែល​សង្ខេប​ឬ​ក៏​ស្វែងរក​ព័ត៌មាន​លំអិត​និង​ទំព័រ​ជជែក​ពិភាក្សា​គ្នា​ជា​ច្រើន​ទៀត។

ផ្ដល់ការកំណត់ចំនួនធ្វើការសាកល្បង

បើអ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​សំណាង​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​អ្នក​ផ្សេង​ទៀត​ដែល​ទទួល​បាន​ការផ្ដល់​ឱ្យ​ពី Google+ ដែល កំណត់​ចំនួន​ធ្វើការ​សាកល្បង។ នៅ​ពេល​ដែល​សារ​អញ្ជើញ​នោះ​ចាត់ថ្នាក់​ពី​ការបង្ហាញ​នៃ​អ្វី​ដែល​មាន​នៅ​ខាងក្នុង​ទៅ​កាន់​មិត្ត​របស់​អ្នក​។

+ នៅ​ពេល​អ្នក​ចុច​លើ​ប៊ូតុង​អាសយដ្ឋាន Google+ អ្នក​និង​ឃើញ​ផ្ទាំង Google+ ។ កម្មវិធី Google+ តម្រូវ​ឱ្យ​អ្នក​មាន Account Email មួយ​ តែ​បើសិន​អ្នក​មាន Account Gmail រួច​ហើយ​អ្នក​អាច​ធ្វើ​ការ​បំពេញ​ឈ្មោះ​និង លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ជា​ការ​ស្រេច។

ចូលរួម​ជាមួយ Google+ ពេលដែល​នណា​ម្នាក់​អញ្ជើញ​អ្នក។ ពីរ​ចំនុច​ដែល​ត្រូវ​ចងចាំ​ពេល​ចូលរួម។

ពេល​កំពុង​ប្រើប្រាស់ Google+ នេះ​នៅក្នុង​ដំណាក់​សាកល្បង​អ្នកត្រូវ​តែ​ទទួល​ខុសត្រូវ​និង​ការពារ​ទិន្នន័យ​ដោយ​ខ្លួនឯង​ពី​គ្រោះថ្នាក់​ផ្សេងៗ។ ចុះឈ្មោះ៖ អ្នក​បាន​យល់ព្រម​ផងដែរ ថា​ពួក​គេ​ប្រហែល​ជា​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដើម្បី​ទទួល​បាន​ព័ត៌មាន​ត្រឡប់​មក​វិញ​ពី​ផលិតផល​នេះ។

មានប្រអប់ Tick ( ) មួយ​ដែល​និយាយថា“Google អាចប្រើប្រាស់​អត្ថបទ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់ខ្ញុំ​និង​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ដែល​ពាក់ព័ន្ធ​នឹង Google។ ពេល​អ្នក​ចុចលើ Question Mark សម្រាប់ព័ត៌មានជាច្រើនទៀត វា​ចាប់យក​កំណត់ចំណាំ​ភាពជាឯកជន​របស់អ្នក​ពី +1 on non-Google sites ណាមួយ​ដែល​អ្នក​ធ្លាប់បាន​ស្គាល់​ពេល​អ្នក​បើក +1 ហើយ​អ្នកអាច​ឃើញ​ពាក្យ​ផ្ដាំផ្ញើរ​របស់​មិត្តភ័ក្ដ​អ្នក​នៅក្នុង Google+ ហើយពួកគេ​ក៏អាច​ឃើញ​ពាក្យផ្ដាំផ្ញើរ​របស់អ្នក​មាន​ក្នុង +1 ដែល​អ្នក​បាន​ចុច។ +1 នឹង​បង្ហាញ​ឱ្យឃើញ​យ៉ាងងាយ​នៅលើ Google Public Profile ណាមួយ​ដែល​អ្នក​គួរ​ធ្វើការ​បំពេញ​បែបបទ​ប្រសិនបើ​គម្រោងរបស់អ្នក​ចាប់ផ្ដើម​ទំនាក់ទំនង​ច្រើន​នៅលើ​បណ្ដាញ​របស់ Google

មុខងារខាងក្នុងរបស់ Google+

សំនួរមុនដំបូងដែលគេបានសួរអ្នកជាមួយ Popup ថា​អ្នក​ចង់​ភ្ជាប់​តំណរភ្ជាប់​ពី​គេហទំព័រ​អាលប៊ុម Picasa ទៅកាន់​គណនី Google+ ដើម្បី​ចែករំលែក វីដេអូរ​និង​រូបភាព​របស់អ្នក​ជាមួយ​អ្នកផ្សេង។

ប្រសិនបើ​អ្នកមាន​អាល់ប៊ុម​រូប ហើយ​ការ​កំណត់ Setting ជា​លក្ខណ​ឯកជន​សម្រាប់​ពួកគេ​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​ដូចគ្នា។

ផ្ទាំងស្វាគមន៍ (Welcome Screen)

បន្ទាប់មក​អ្នក​នឹង​មើល​ឃើញ​ផ្ទាំងស្វាគមន៍(Welcome Screen)

អ្នក​នឹង​បាន​មើល​ជម្រើស​ដ៏​ពេញនិយម​ជាច្រើន​នៅលើ Google+

បង្កើតព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

ចំណុច​ទីមួយ​ចង់​ធ្វើ​គឺ​ចុចលើ​ឈ្មោះ​របស់អ្នក​នៅក្នុង​របា​ព័ណ៌​ខ្មៅ​ដែលស្ថិតនៅផ្នែកខាងលើនៃ Screen និង View Your Profile

កែប្រែ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​លើ Google+ ក្នុង​ភ្ជាប់ទំនាក់ទំនង​ដើម្បី​អាច​សិក្សា​ពីអ្នក​បានច្រើន។

ត្រង់នេះ​អ្នកអាច​ធ្វើការ​កែប្រែ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់អ្នក​នៅលើ Google+ ដោយ​រួមបញ្ចូល​បន្ថែម Tagline មួយ ព័ត៌មាន​បុគ្គលិក ការអប់រំ​ជាដើម។ អ្នកអាច​ធ្វើការ​កំណត់​ភាព​ជា​ឯកជន​នីមួយៗ​នៅលើ​គេហទំព័រ ស្វែងរក​មិត្តភ័ក្ដ។

ពេល​អ្នក​ចុច​លើ Continue ទៅកាន់ My Profile អ្នក​នឹង​ឃើញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់អ្នក​ទាំងអស់​ដែល​ទាញយក​ការ Updates លើ Post Tab ពី Google+

បញ្ចូលបន្ថែម​មិត្តភ័ក្ក​ផ្សេងទៀត​ពី​ការ​ភ្ជាប់​ទំនាក់ទំនង Google របស់​អ្នក​និង​ឃើញ​អ្នក​ដែល​បាន​បញ្ចូល​អ្នក​ជាមិត្ត​របស់​ពួកគេ។ - ត្រង់​ចំនុច​នេះ​អ្នក​អាច​ធ្វើការ​ស្វែង​រក​មិត្ត​គឺ​នរណា​ម្នាក់​ដែល​អ្នក​ចង់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នៅ​លើ​បណ្ដាញ​ទាក់ទង Googleដែល​អ្នក​នោះ​គេ​មាន​អ៊ីមែល​របស់ Gmail

ការបង្កើត បង្កើត Circles

- ជា​ធម្មតា​នៅ​ក្នុង​ Circles របស់​អ្នក​គឺ​មាន​ស្រាប់​នូវ៖Circle Friends,Circle Family,Circle Acquaintancesនិង Following។ អ្នក​អាច​ជ្រើសរើស​ពួក​គេ​ទាំងអស់​ចូល​ក្នុង​Circle ដោយ​ឡែកៗ​ពី​គ្នា​ឬ​ក៏​បញ្ចូល​ទាំងអស់​ដាក់​ក្នុង​Circles តែមួយ​ក៏​បាន។ អ្នក​អាច​បង្កើត Circles ថ្មី​ផ្សេង​ពី​នេះ​ដោយ​ផ្ទាល់​ខ្លួន​បាន​ផង​ដែរ​សម្រាប់​បញ្ចូល​មិត្ត​របស់​អ្នក។

Settings របស់អ្នក

អ្នក​ប្រហែលជា​ចង់​ផ្លាស់ប្ដូរ Setting របស់​អ្នក​មួយ​ចំនួន​ហើយ។ ចុចលើ Options symbol គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​ត្រឹមត្រូវ​នៅក្នុង​របាព័ណ៌​ខ្មៅ​ដែលស្ថិត​ខាងលើ​នៃ​ផ្នែក​ខាងស្ដាំ។


 

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២