ដាក់ឱ្យ​Facebook ​មាន​ដំណើរ​ការជា​ភាសាខ្មែរ

សព្វ​ថ្ងៃ​នេះ​ បណ្ដាញ​ទំនាក់​ទំនង​ Facebook​ កុំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ច្រើន​កុះ​ករ​ពី​ សំណាក់ ​ប្រជាជន​ខ្មែរ ​យ៉ាង​ណា​មិញ​បណ្ដាញ​ទំនាក់​ទំនង​នេះ​ក៏​បាន​ធ្វើការ​កែ​ប្រែ​លក្ខណៈ​របស់​ខ្លួន​ជា​ភាសា​ជាតិ ​ខ្មែរ​ផង​ដែរ។​ តើ​យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ ​Facebook​ ក្នុង​កុំព្យូទ័រ​របស់​យើង​ដើរ​ជា​ភាសាខ្មែរ?

​ជា​ការ​ពិត​ណាស់​ ដើម្បី​ឱ្យ​ Facebook ​ក្នុង​កុំព្យូទ័រ​របស់​យើង​ដើរ​ជា​ភាសាខ្មែរ​យើង​អនុវត្ត​វិធី​ងាយៗ​ ដូច​តទៅ៖
១. ដំបូង​យើង ​Log in ​ចូល​ក្នុង​Facebook ​របស់​យើង ​បន្ទាប់​មក​យើង​យក​Cursor​ ចុច​ក្នុង​ Account​

២. នៅពេលយើងចូល​ Account ​Setting ​របស់​យើង​រួច​ហើយ​ យើង​ត្រូវ​យក ​Cursor ​ចុច ​Language​ រួច​ចុច​Edit ​បន្ទាប់មក​ យក​Cursor​ ចុច ​Choose​ Primary ​ហើយ​ចុច​លើ​ English(US)​ ហើយ​បន្ទាប់​មក​យើង​ទាញ​ Cursor ​ចុះ​មក​ក្រោម​រួច​ជ្រើស​រើស​យក ​ភាសាខ្មែរ​បន្ទាប់​មក​យើង​ធ្វើការ​ Save​ Change​ ជា​ការ​ស្រេច។

៣. នៅទីបញ្ចប់យើងអាចប្រើប្រាស់​ Facebook ​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ងាយ​ស្រួល។

ហើយ​ម្យ៉ាង​ទៀត​យើង​ក៏​អាច​មើល​អតីតភាព​នៃ​ការ​បង្ហោះ​ឬ​ហៅ​ថា​ Post​ របស់​យើង​ចាប់​តាំង​ពី​ពេល​ដែល​យើង​ចូល​លេង​ Facebook​ ពី​ដំបូង​ផង​ដែរ ​ដោយ​យើង​ចូល​ក្នុង​កន្លែង ​Search​ ឬ​ស្វែង​រក ​ក្នុង​Facebook ​ហើយ​យើង​វាយ​ពាក្យ​ Timeline ​ដើម្បី​ចាប់​ផ្តើម​វា​រួច​យើង​ចុច​យក​ Get​ Timeline​ជា​ការ​ស្រេច។​ សូម​បញ្ជាក់​ថា​ Facebook​ បាន​បង្កើត​ Timeline​ នេះ​សម្រាប់​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​អាច​មើល​ពី ​ការ​ផូស​របស់​ខ្លួន​តាំង​ពី​ ពេល​ដែល​ខ្លួន​ចាប់​ផ្តើម​លេង​ Facebook​ ដំបូង។

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២