បង្កើតទំព័រសម្រាប់គ្រប់គ្រងព័ត៌មានជាមួយភាសា PHP &MySQL
-កាលពីលេខមុនៗយើងខ្ញុំបានបង្ហាញវិធីសាស្ត្រផ្សេងៗក្នុងការ Project ដោយប្រើប្រាស់ភាសា PHP & MySQLក្នុងការគ្រប់គ្រងទិន្នន័យជាពិសេសគឺការងារជាមួយការបង្កើតទំព័រសម្រាប់វ៉ិបសាយ។ជាបន្តយើងខ្ញុំនិងលើកយកពីរបៀបនៃការគ្រប់គ្រងព័ត៌មាននៅលើគេហទំព័រទៅលើព័ត៌មានរបស់សិស្សដែលបានចុះឈ្មោះសិក្សាដោយប្រើប្រាស់ភាសា PHP & MySQL ។សូមមើលពីរបៀបនៃការអនុវត្តតាមជំហាននីមួយដូចខាងក្រោម៖
-អ្នកត្រូវបង្កើតទំព័រឬPage មួយសម្រាប់បង្កើតនិងភ្ជាប់ទៅកាន់ Database ដោយដាក់ឈ្មោះថា createdatabase.php។
-បង្កើត File ទីពីរនេះសម្រាប់បញ្ចូលនិងលុបទិន្នន័យចេញពីក្នុង Database មានឈ្មោះថា upload.php
-បង្កើត File សម្រាប់កែប្រែទិន្នន័យនៅលើទំព័រឬ Page មានឈ្មោះថា update.php។
-បង្កើត Directory ឬ Folder មួយសម្រាប់រក្សារូបភាពពេលអ្នក upload ចូល។
១-ភ្ជាប់ទៅកាន់ Database
-ដើម្បីភ្ជាប់ទៅកាន់ Database លើ fileមានឈ្មោះថា createdatabase.php ដែលអ្នកបានបង្កើតខាងលើរួចបំពេញជាមួយកូដភាសា php។
<?php
$con = mysql_connect(“localhost”,”root”,”123″)
or die(“Connection failure <br/>”. mysql_error() );
mysql_query(“CREATE DATABASE Data”)
or die(“creating database fails… <br />”. mysql_error() );
mysql_close($con);
?>
-mysql_connect();ជា Key word ប្រើសម្រាប់ភ្ជាប់ទៅកាន់ Server របស់អ្នកដែល “localhost” ជាឈ្មោះរបស់ domain រីឯ “root” ជា user account និង “123” ជា password ។
-mysql_error() ប្រើសម្រាប់ពិនិត្យមើល error កើតឡើងបន្ទាប់មកវាបោះ error នៅលើ page។
-mysql_query(); ប្រើសម្រាប់អនុវត្ត( execute)ទៅលើ Database។ឧទាហរណ៍ថាអ្នកចង់បង្កើតឈ្មោះ Database មានឈ្មោះថា Data ដូច connection ខាងលើយើងប្រើ mysql_query(“CREATE DATABASE Data”)។បន្ទាប់មកអ្នក upload file នេះទៅកាន់ Server។បន្តមកទៀតអ្នកចាប់ផ្ដើមដំណើរការ page អ្នកនិងទទួលបានឈ្មោះ Database ដូចខាងក្រោម។

២-បង្កើត Table នៅក្នុង Database ខាងលើ
-បង្កើត table ឈ្មោះថា students សម្រាប់រក្សាទិន្នន័យរបស់សិស្សដែលមានទម្រង់ដូចតារាងខាងក្រោម។
| st_id | img_file | st_desc |
-ដើម្បីបង្កើតតារាងឬ table យើងត្រូវប្រើរូបមន្តនិង function key: mysql_query(“CREATE TABLE Students()”);
-ដើម្បីសរសេរកូដដូចខាងក្រោម៖
<?php
mysql_connect(“localhost”,”root”,”123″);
\\ភ្ជាប់ Database (Data)។
mysql_select_db(“Data”);
\\បង្កើត table (students)។
mysql_query(“CREATE TABLE students(st_id integer(10) default NULL auto_increment primary key,img_file longblob,st_desc text)”);
?>
-mysql_select_db();ប្រើសម្រាប់ភ្ជាប់ទៅកាន់ Database អ្នកបានបង្កើតនៅចំណុចទី១។
-សូម upload file upload.php ទៅក្នុង Server បន្ទាប់មកដំណើរការហើយអ្នកនិងទទួលបាន tableមានឈ្មោះថាstudents មាន៣ field សម្រាប់រក្សាទិន្នន័យជាព័ត៌មាននិងសម្រាប់រូបភាពផងដែរ។

៣-បញ្ចូលទិន្នន័យ
-នៅចំណុចនេះអ្នកនិងធ្វើការបញ្ចូលទិន្នន័យចូល table ‘students ‘ ដែលអ្នកបានបង្កើតខាងលើដោយអ្នកត្រូវសរសេរកូដបន្តនៅក្នុងpage ‘upload.php ‘ ។
<html>
\\ប្រើ javaScript ជំនួយក្នុងការលុបទិន្នន័យដោយប្រើ function ។
<script language=”javascript”>
function delete_file(){
document.myform.cmddelete.click()
}
</script>
<?php
mysql_connect(“localhost”,”root”,”123″);
mysql_select_db(“Data”);
\\បង្កើតតារាងឬ Table (students)។
if(isset($_POST['cmdupload'])==”Upload”){
mysql_query(“CREATE TABLE students(st_id integer(10) default NULL auto_increment primary key,img_file longblob,st_desc text)”);
\\បញ្ចូល Files រូបភាពចូល Folder (pictures)។
$uploaddir = ‘pictures/’;
$uploadfile = $uploaddir. $_FILES['userfile']['name'];
if (move_uploaded_file($_FILES['userfile']['tmp_name'], $uploadfile)) {
បញ្ចូល Text ទៅក្នុង Table (student)។
mysql_query(“insert into students(img_file,st_desc) values(“.”‘”.$_FILES['userfile']['name'].”‘,’”.$_POST['st_desc'].”‘”.”)”);
}
}
\\លុបText ចេញពី Table & file រូបភាពចេញពី Folder (pictures)។
if(isset($_POST['cmddelete'])==”delete”){
if( mysql_query(“delete from students where st_id=”.”‘”.$_POST['st_id'].”‘”)){
if(File_Exists(“pictures/”.$_POST['img_name'])){
unlink(“pictures/”.$_POST['img_name']);
}
}
}
?>
<form enctype=”multipart/form-data” method=”POST” name=”myform” action=”index.php”>
<?
\\Select ទិន្នន័យចេញពី Table។
$rsimg=mysql_query(“select * from students”);
if($rowimg=mysql_fetch_array($rsimg)){
while($rowimg=mysql_fetch_array($rsimg)){
?>
<table border=0 cellpadding=0 cellspacing=0>
\\បង្ហាញទិន្នន័យចេញពី rows ដែលចង់បង្ហាញដើម្បីបោះតម្លៃសម្រាប់ Text និងfile រូបភាពភ្ជាប់ទៅកាន់ page update.php។
<tr>
<td><img src=”pictures/<?=$rowimg['img_file']?>” width=”120″ height=”150″> ♦ <?=$rowimg['st_desc']?><a href=”update.php?st_id=<?=$rowimg['st_id']?>&img=<?=$rowimg['img_file']; ?>” target=”_blank”> Edit</a> ||
\\លុបទិន្នន័យចេញពី record នីមួយ។
<a href=”javascript:delete_file()” onMouseOver=”document.myform.st_id.value=’<?=$rowimg['st_id']?>’,document.myform.img_name.value=’<?=$rowimg['img_file']?>’”>Delete</a></td></tr>
</table>
<?
\\បិទ Loop ខាងលើ។
}
}
?>
<!– ទម្រង់នៅលើ page HTML–>
<input type=”file” name=”userfile” size=”35″><br>
<textarea rows=”7″ cols=”50″ name=”st_desc”></textarea>
<input type=submit value=”Upload” name=cmdupload>
<input type=”submit” name=”cmddelete” value=”delete” style=”width:1px;height:1px;visibility:hidden”>
<input type=hidden name=”st_id”>
<input type=hidden name=”img_name”>
</form>
</html>
-លទ្ធផលទទួលបានក្រោយពីអ្នក run និងបាន upload ទិន្នន័យបញ្ចូលក្នុង database របស់អ្នក។
៤កែប្រែទិន្នន័យក្រោយពី upload រួច
-ចំណុចនេះវាមានសារសំខាន់សម្រាប់ធ្វើការការកែប្រែទិន្នន័យក្រោយពេលអ្នកបាន upload ទិន្នន័យរួចហើយចង់ធ្វើការកែប្រែបន្ថែម។
-បើកfile update.php ដើម្បីសរសេរកូដទុកសម្រាប់កែទិន្នន័យពេលក្រោយ។
<head>
<meta http-equiv=”Content-Type” content=”text/html; charset=iso-8859-1″ />
<title>update</title>
</head>
<body>
<?php
\\ភ្ជាប់ទៅ Server។
mysql_connect(“localhost”,”root”,”123″);
\\ភ្ជាប់ទៅ Database (Data)។
mysql_select_db(“Data”);
\\ប្រើ Method របស់ form ដើម្បីទទួលយក id ពីpage upload.php នៅពេលអ្នកចុចលើប៊ូតុង Edit។
$st_id=$_GET['st_id'];
\\ផ្ទៀងផ្ទាត់ id ដែលទទួលបាន។
$rsing=mysql_query(“select * from students where st_id=’”.$st_id.”‘”);
?>
<form name=”myform” enctype=”multipart/form-data” method=”post”>
<table>
\\ Execute លើទិន្នន័យសម្រាប់ទាញយកមកបង្ហាញដើម្បីកែប្រែ។
<?php while($row=mysql_fetch_array($rsing)){ ?>
<tr><td><input type=”file” name=”userfile” size=”35″></td></tr>
<tr><td><textarea rows=”7″ cols=”50″ name=”st_desc”><?=$row['st_desc']?></textarea></td></tr>
<tr><td><input type=submit value=”update” name=cmdupdate></td></tr>
<tr><td><input type=hidden name=”st_id”></td></tr>
<tr><td><input type=hidden name=”img_name”></td></tr>
<?php }?>
</table>
</form>
<?php
\\កែទិន្នន័យអ្នកបានបញ្ចូលរួច។
if(isset($_POST['img_name'])){
$st_desc=$_POST['st_desc'];
mysql_query(“UPDATE students SET st_desc=’”.$st_desc.”‘ WHERE st_id=’”.$st_id.”‘”);
$uploaddir = ‘pictures/’;
$uploadfile = $uploaddir. $_FILES['userfile']['name'];
\\ដាក់លក្ខណមើលប្រសិនបើអ្នកបានចុចលើ browse ដើម្បីប្ដូររូបភាពថ្មី។
if (move_uploaded_file($_FILES['userfile']['tmp_name'], $uploadfile)) {
\\បើបានដាក់រូបភាពថ្មីឱ្យចាប់យក file ឬរូបភាពថ្មីនោះ។
unlink($uploaddir.$_GET['img']);
\\បញ្ចូល file ទៅតាម id មានស្រាប់។
mysql_query(“update students set img_file=’”.$_FILES['userfile']['name'].”‘ where st_id= ‘”.$st_id.”‘”);
}
}
?>
</body>
-ក្រោយពីបំពេញកូដដូចខាងលើរួចអ្នក upload file update.php ទៅ Server បន្ទាប់មកដំណើរការវា។

-ក្រោយពី update អ្នកទទួលបានលទ្ធផលដូចខាងក្រោម។

-នេះជាគន្លឹះសំខាន់មួយដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកស្វែងសិក្សាក្នុងការបង្កើតវ៉ិបសាយនិងសិក្សាជំហានដំបូងជាមធ្យោបាយមួយងាយយល់និងអនុវត្តតាម។


















