10 ចំណុច​កែប្រែ​នៃ​CSS 3 ​សំខាន់​​១០​យ៉ាង​​សម្រាប់​អ្នក​អភិវឌ្ឍ​វ៉ិបសាយ

Cascade Style Sheets​​ជា​ពាក្យ​បំព្រួញ​របស់​CSS​ ហើយ​ក៏​ជា​កូដ​មួយ​ដែល​ប្រើ​សម្រាប់​​ជំនួយ​ដល់​អ្នក​អភិវឌ្ឍ​គេហទំព័រ​ឱ្យ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​និង​មាន​ភាព​ចាប់​អារម្មណ៍​ពី​អ្នក​ដែល​ចូល​ទស្សនា​នូវ​គេហទំព័រ​នោះ​។ ដូច្នេះ​ការ​ប្រើ​ប្រាស់​របស់​កូដ​Cascade ​Style ​Sheets(CSS)​ត្រូវ​បាន​គេ​ប្រើ​យក​មក​ជំនួយ​ក្នុង​ការ​បង្កើត​គេហទំព័រ​យ៉ាង​ទូលំ​ទូលាយ។​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ការ​អភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ក៏​កាន់​តែ​រីក​ចំរើន​យ៉ាង​ខ្លាំង​​នោះ​ បាន​ធ្វើ​ឱ្យ​កូដ​CSS​បង្កើត​បាន​ជា​​ជំនាន់​ថ្មី​របស់​ខ្លួន​នោះ​គឺ​កូដ​CSS3​ ដែល​កូដ​នេះ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំនួយ​ឱ្យ​អ្នក​ដែល​អភិវឌ្ឍន៍​គេហទំព័រ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ទៅ​ទៀត​ក្នុង​ការ​បង្កើត​។​ តែ​ផ្ទុយ​ទៅ​វិញ​បើ​ទោះ​បី​ជា​កូដ​ដែល​អាច​ជួយ​សម្រួល​ដល់​អ្នក​បាន​ច្រើន​យ៉ាង​ណា​ក្ដី​ក៏​មាន​បញ្ហា​មួយ​ចំនួន​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​នៅ​ឡើយ​នោះ​​គឺ​​ជា​បញ្ហា​នៃ​ Browser​ ចាស់ៗ​មួយ​ចំនួន​​ដែល​មិន​ទាន់​បាន​ស្គាល់​នូវ​កូដ​ជំនាន់​ថ្មី​នេះ​នៅ​ឡើយ​។ យ៉ាង​ណា​មិញ​ចំពោះ​ការ​មក​ដល់​នូវ​Browser​ជំនាន់​ថ្មី​បាន​ធ្វើ​ការ​ដាក់​បញ្ចូល​នូវ​លក្ខណៈ​ថ្មី​មួយ​ចំនួន​ដើម្បី​ឱ្យ​មាន​ការ​ស្គាល់​នូវ​កូដ​ជំនាន់​ថ្មី​នេះ​។

ខាង​ក្រោម​នេះ​ជា​លក្ខណៈ​ថ្មី​ទាំង​១០​ដែល​CSS3 ​បាន​បន្ថែម​ទៅ​លើ​កូដ​ជំនាន់​ចាស់​៖
1. CSS 3 ​Selectors
ការ​ប្រើ​ប្រាស់​នូវ​Selectors​នៃ​កូដ​ជំនាន់​ថ្មី​នេះ​គឺ​មាន​៣​របៀប​ដែល​ប្រើ​សម្រាប់​ធ្វើ​ការ​ហៅ​នូវ​Style​យក​មក​បង្ហាញ​នៅ​ក្នុង​គេហទំព័រ​របស់​អ្នក​។ ក្នុង​ការ​ប្រើ​នៅ​កូដ​នេះ​អ្នក​មិន​ចាំ​បាច់​ប្រើ​នៅ​ឈ្មោះ​របស់​Classes និង​ ID​ឱ្យ​បាន​ច្បាស់​នោះ​ទេ ដោយ​អ្នក​គ្រាន់​តែ​ស្គាល់​នៅ​ការ​ប្រកាស​នូវ​តម្លៃ​ (Value) របស់​ Attribute​ ថា​វា​មាន​ឈ្មោះ​អ្វី​ទៅ​បាន​ហើយ​។​ នៅ​ពេល​ដែល​អ្នក​ដឹង​នូវ​តម្លៃ​របស់​Value​នោះ​ហើយ​អ្នក​អាច​ធ្វើ​ហៅ​ Style យក​មក​ប្រើ​ប្រាស់​បង្ហាញ​នូវ​ក្នុង​គេហទំព័រ​របស់​អ្នក​ជា​មិន​ខាន​។

នេះ​គឺ​ជា​ទម្រង់​សម្រាប់​ធ្វើ​ការ​ប្រើ Selectors​ទាំង​៣​ដែល​មាន​ដូច​ជា​៖
ទម្រង់​ទី​១៖ ​ជា​ការ​ចាប់​យក​នូវ​Value ​របស់​Attribute​ដែល​មាន​តម្លៃ​នៅ​មុខ​គេ​យក​មក​ធ្វើ​ការ​ប្រៀប​ធៀប​ជា​មួយ​និង​ឈ្មោះ​Class​ឬ​ID ​ដែល​បាន​ប្រកាស​នៅ​ខាង​ក្នុង​កូដ​CSS3​ដើម្បី​ធ្វើ​ការ​បង្ហាញ​Style។​ក្នុង​ការ​ចាប់​យក​នេះ​ផង​ដែរ​វា​មិន​ត្រូវ​បាន​គិត​ពី​តួ​អក្សរ​ដែល​នៅ​បន្ទាប់​វា​នោះ​ទេ​ តែ​វា​គិត​ពី​តួ​អក្សរ​ដែល​នៅ​ខាង​ដើម​ដែល​មាន​ឈ្មោះ​ដូច​គ្នា​ទៅ​និង​ការ​ប្រកាស​របស់​Class​និង​ID​ដែល​មាន​នៅ​ក្នុង​កូដ​CSS3​ ទើប​អាច​ធ្វើ​ការ​បង្ហាញ​នៅStyle នោះ​បាន។ការ​ប្រកាស​នោះ​មាន​ទម្រង់​ដូច​ខាង​ក្រោម​នេះ​៖
[Attribute^=Value] ដែល​ Attribute​នេះ​អាច​ជា​ឈ្មោះ​របស់​Class​និង​ជា​ឈ្មោះ​របស់​ID​ ឬ​ក៏​អាច​មាន​ឈ្មោះ​របស់​Tag ​HTMLនៅ​ខាង​ក្រៅ​ឃ្នាប​ដែល​អាច​បញ្ជាក់​ថា​ការ​ប្រើ​ប្រាស់​នៃ​Class នេះ​ទៅ​លើ​Tag មួយ​ណា​ជាក់​លាក់​ ដូច​ទម្រង់​មួយ​នេះ​Tag HTML[Attribute^=Value]។
ទម្រង់​ទី​២៖​ នេះ​ជា​ការ​ប្រើ​ប្រាស់​នូវ​តម្លៃ​របស់​ Attribute​យក​មក​ប្រៀប​ធៀប​ស្រដៀង​គ្នា​ទៅ​និង​ទម្រង់​ខាង​លើ​ផង​ដែរ​។​ ប៉ុន្តែ​​ចំពោះ​ដំណើរ​ការ​របស់​កូដ​នេះ​វា​មាន​ភាព​ខុស​គ្នា​ត្រង់​ថា​ ការ​ចាប់​យក​នូវ​តម្លៃ​របស់​Value​ត្រូវ​បាន​គិត​ពី​ចំនួន​តួ​អក្សរ​ដែល​នៅ​ខាង​ក្រោយ​។​ ដូច្នោះ​ប្រសិន​បើ​ការ​ប្រកាស​នៅ​តម្លៃ​របស់​Class ​និង​ID​មាន​ឈ្មោះ​អ្វី​ នោះ​ការ​ចាប់​យក​នូវ​តម្លៃ​របស់ ​Value​ យក​មក​ប្រើ​និង​ត្រូវ​បាន​ជ្រើស​យក​នូវ​Value ណា​ដែល​មាន​ឈ្មោះ​ដូច​គ្នា​ទៅ​នឹង​ឈ្មោះ​នោះ ​ដែល​មាន​នៅ​ខាង​ចុង​Value ​ដែល​ចង់​បង្ហាញ​វា​និង​ធ្វើ​ការ​ដំណើរ​ការ​កូដ​នោះ​ភ្លាម​។ខាង​ក្រោម​នេះ​ជា​ទម្រង់​របស់​កូដ​នេះ​៖
[Attribute$=Value] ​ចំណែក​ការ​ប្រើ​នៅ​ក្នុង​ទម្រង់​កូដ​នេះ​ក៏​មិន​ខុស​គ្នា​ជា​មួយ​ទម្រង់​ខាង​លើ​នោះ​ទេ​តែ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​ពី​សញ្ញា​(^) ​ទៅ​ជា​សញ្ញា​($)វិញ​។
ទម្រង់​ទី​៣៖ ​ឬ​ឯ​ការ​ចាប់​យក​នូវ​តម្លៃ ​Value​ មួយ​នេះ​វិញ​វា​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ប្រើ​ប្រាស​នូវ​ទម្រង់​កូដ​ទាំង​ពី​ខាង​លើ​។ គឺ​វា​អាច​ប្រើ​ប្រាស់​ការ​ចាប់​យក​Value​ដោយ​មិន​គិត​ពី​តួ​អក្សរ​ដែល​នៅ​ខាង​មុខ​ឬ​ក៏​ខាង​ក្រោយ​នោះ​ទេ​វា​គិត​តែ​ឈ្មោះ​ដែល​ដូច​គ្នា​ទៅ​និង​ការ​ប្រកាស​របស់ ​Class​និង​ ID តែ​ប៉ុណ្ណោះ​។ នេះ​ជា​ទម្រង់​ដែល​គេ​បាន​ប្រើ​ប្រាស​វា​៖
[Attribute*=Value] ​ចំពោះ​ទម្រង់​នេះ​វា​ក៏​មាន​ភាព​ដូច​គ្នា​ទៅ​និង​ទម្រង់​ទាំង​ពី​ខាង​លើ​តែ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សញ្ញា​មុន​និង​ប្រើ​ដូច​ខាង​លើ​ដែរ។

2. CSS 3 Rounded Corners
Rounded corner​គឺ​ជា​ទម្រង់​កូដ​មួយ​ដែល​បង្កើត​ឡើង​នៅ​ជំនាន់​ថ្មី​របស់​កូដ​CSS3​ ដែល​កូដ​នេះ​បាន​ជួយ​សម្រួល​ជា​ខ្លាំង​ទៅ​លើ​ការ​រចនា​គេហទំព័រ​។ លោក​អ្នក​ធ្លាប់​តែ​ធ្វើ​ការ​រចនា​ទៅ​លើ​ស៊ុម​របស់​គេហទំព័រ​ដោយ​ធ្វើ​ការ​កាត់​រូប​ភាព​មក​ដាក់​បញ្ចូល​គ្នា​ ដើម្បី​ឱ្យ​ចេញ​ជា​រូប​រាង​កោង​នៅ​ផ្នែក​ខាង​កែង​ជ្រុង។​ចំពោះ​ការ​ប្រើ​ប្រាស់​លោក​អ្នក​ត្រូវ​ការ​ប្រើ​កូដ​ដែល​មាន​ឈ្មោះ​ថា​ border-radius​ដែល​កូដ​នេះ​វា​អាច​ធ្វើ​ការ​ទៅ​តាម​Browser​និមួយៗ​ដែល​អ្នក​ត្រូវ​បន្ថែម​ឈ្មោះ​កូដ​របស់​Browser​ទៅ​ខាង​មុខ​វា​។​ខាង​ក្រោម​នេះ​ជា​ស៊ុម​ដែល​មាន​រាង​កោង​នៅ​ខាង​ជ្រុង​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​លើ​Browser Firefox 3.6​ ឡើង​ទៅ​៖

3. CSS 3 Border Image
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ប្រើ​សុំ​ខាង​ក្រៅ​ដោយ​ដាក់​រូប​ភាព​ក៏​អាច​ធ្វើ​បាន​ដែរ​ នៅ​ក្នុង​កូដ​ជំនាន់​ថ្មី​នេះ​ដោយ​ការ​ប្រើ​នូវ​កូដ​មួយ​ដែល​មាន​ឈ្មោះ​ថា​ border-image។​ចំពោះ​ការ​ប្រើ​កូដ​នេះ​អ្នក​ត្រូវ​ការ​រូប​ភាព​ណា​ដែល​អ្នក​គិត​ថា​វា​អាច​ធ្វើ​ជា​ស៊ុម​បាន​និង​មាន​ភាព​លម្អ​ទៅ​កាន់​អ្នក​ទស្សនា​គេហទំព័រ​របស់​អ្នក។ ​ដូច​លទ្ធផល​​ខាង​ក្រោម៖

4. CSS 3 Box Shadow
រឹត​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ការ​បង្កើត​ស្រមោល​ទៅ​ឱ្យ​ប្រអប់​មួយ​ដែល​នៅ​ខាង​ក្រោយ​នោះ​វា​លែង​មាន​ការ​ពិបាក​ចំពោះ​អ្នក​អភិវឌ្ឍ​គេហទំព័រ​ទៀត​ហើយ​ ដោយ​ការ​មក​ដល់​នៅ​ជំនាន់​ថ្មី​របស់​កូដ​CSS3​គេ​បាន​ដាក់​បញ្ចូល​ជា​ស្រេច​នៅ​កូដ​ដែល​អាច​ធ្វើ​ជា​ស្រមោល​បាន​យ៉ាង​ងាយ​​​ដែល​មាន​ការ​បញ្ចេញ​នូវ​ទម្រង់​ដូច​រូប​ខាង​ក្រោម​៖

5. CSS 3 Text Shadow
នេះ​គឺ​អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​សូម្បី​តែ​អក្សរ​ក៏​អាច​មាន​នៅ​ស្រមោល​បាន​ដែរ​ ដោយ​គ្រាន់​តែ​អ្នក​បន្ថែម​កូដ​តែ​បន្តិច​ទៅ​លើ​ទី​តាំង​ដែល​អ្នក​ចង់​បង្ហាញ​អក្សរ​ឱ្យ​មាន​ស្រមោល​នោះ​។ វា​មិន​ចាំ​បាច់​ធ្វើ​ការ​រចនា​នៅ​ក្នុង​កម្មវិធី​ផ្សេង​ធ្វើ​ជា​រូប​ភាព​យក​មក​ដាក់​នោះ​ទេ​ ជា​ការ​ងាយ​បំផុត​ដោយ​គ្រាន់​តែ​សរសេរ​នូវ​កូដ​តែ​បន្តិច​ជា​ការ​ស្រេច។

6. CSS 3 Gradient
ឬ​ឯ​ការ​ចាក់​ពណ៌​លាយ​គ្នា​ទៅ​ឱ្យ​ផ្ទាំង​ខាង​ក្រោយ​របស់​គេហទំព័រ​វិញ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ផង​ដែរ​ដោយ​អ្នក​ត្រូវ​ស្គាល់​ថា​ពណ៌​ណា​ដែល​អ្នក​ត្រូវ​លាយ​បញ្ចូល​គ្នា​ជា​ពណ៌ ​Gradient​។ ​ដោយ​មិន​ចាំ​បាច់​ដាក់​រូប​ភាព​ពណ៌​ Gradient ​ទេ​ តែ​អ្នក​ត្រូវ​លាយ​ពណ៌​ដោយ​ខ្លួន​ឯង។

7. CSS 3 RGBA
បើ​និយាយ​អំពី​ការ​លាយ​ពណ៌​វិញ​RGBគឺ​ជា​ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​សំខាន់​នៅ​ក្នុង​គេហទំព័រ ​ហើយ​នៅ​ក្នុង​ជំនាន់​ថ្មី​របស់​CSS3​នេះ​គេ​បាន​បង្កើត​នូវ​ការ​លាយ​ពណ៌​ជា​លក្ខណៈ​RGBA​(Red Green Blue Alpha)​ដែល​មាន​គុណ​ភាព​យ៉ាង​ល្អ​ក្នុង​ការ​លាយ​ពណ៌ ​និង​ធ្វើ​ការ​គ្រប់​គ្រង់​ទៅ​លើ​ពណ៌​ដែល​អ្នក​បាន​លាយ​តាមរយៈ​កម្រិត​ភាព​ច្បាស់​នៃ​ការ​​កំណត់​​លក្ខណ​Opacity​។

8. CSS 3 Transform​ (Element Rotation)
​វា​ក៏​ជា​ភាព​ងាយ​ស្រួល​មួយ​ផង​ដែរ​ នៃ​​ការ​ធ្វើ​ឱ្យ​អក្សរ​​មាន​ទម្រង់​បង្វិល​ខ្លួន​បាន​នៅ​លើ​គេហទំព័រ​ជា​មួយ​និង​កូដ​របស់​CSS3​។ជា​ធម្មតា​ប្រសិន​បើ​អ្នក​រចនា​គេហទំព័រ​ចង់​ធ្វើ​ការ​បង្វិល​នូវ​រូប​ឬ​អក្សរ​នោះ​ គេ​ត្រូវ​ការ​ប្រើ​នូវ​កូដ​របស់​JavaScript​យក​មក​ធ្វើ​ជា​ជំនួយ​ក្នុង​ការ​ធ្វើ​វា​ ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ​JavaScript​ បាន​បង្កើត​នៅ​ទម្រង់​ជា​ច្រើន​សម្រាប់​ផ្ដល់​ឱ្យ​អ្នក​ប្រើ​ប្រាស់​នៅ​លើ online​ ដើម្បី​ធ្វើ​ការ​ទាញ​​យក​មក​ប្រើ​ប្រាស់។​ ប៉ុន្តែ​ការ​ប្រើ​នូវ​កូដ​ JavaScript​វា​ត្រូវ​ការ​ប្រើ​កូដ​ជា​ច្រើន​យក​មក​សរសេរ​ ដើម្បី​បង្ហាញ​នៅ​លើ​គេហទំព័រ​។​ផ្ទុយ​ទៅ​វិញ​ការ​ប្រើ​កូដ​របស់​CSS3​មាន​ភាព​រហ័ស​និង​ងាយ​ស្រួល​ក្នុង​ការ​សរសេរ​ជាង​កូដ​ របស់​JavaScript​​។

9. CSS 3 Multicolumn Layout
នៅ​ក្នុង​គេហទំព័រ​សព្វ​ថ្ងៃ​ការ​រចនា​របស់​វា​មាន​លក្ខណៈ​បែង​ចែក​ជា​ columns​និង​ ប្រអប់​ដើម្បី​ធ្វើ​ការ​បង្ហាញ​នូវ​ទិន្នន័យ​ខុស​ៗ​គ្នា​នៅ​លើ​គេហទំព័រ​។​CSS3​បាន​ចូល​ខ្លួន​មក​ធ្វើ​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​នេះ​បាន​យ៉ាង​ងាយ​ដោយ​ការ​បង្កើត​ជា តារាង​ជាច្រើន​ (​multicolumn​) នៅ​ក្នុង​ទម្រង់​តែ​មួយ​។​ អ្នក​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់​នូវ​ចំនួន​columns ​ដែល​អ្នក​ត្រូវ​ការ​។ក្នុង​ទម្រង់​កូដ​នេះ​វា​បាន​ធ្វើ​ដំណើរ​ការ​ជា​មួយFirefox និង WebKit browsers។

10. CSS 3 Web Fonts
ចំណុច​ចុង​ក្រោយ​របស់​កូដ​ CSS3​ នោះ​គឺ​ការ​ដាក់​ពុម្ព​អក្សរ​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​ដោយ​ផ្ទាស់​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ហៅ​ចេញ​ពី​គេហទំព័រ​ដ៏​ទៃ​នោះ​ឡើយ​។​ ការ​ដាក់​បញ្ចូល​នូវ​ពុម្ព​អក្សរ​នេះ​បាន​ជួយ​ដល់​អ្នក​អភិវឌ្ឍ​គេហទំព័រ​ឱ្យ​រឹត​តែ​មាន​ភាព​ងាយ​ស្រួល​ ដោយ​ប្រើ​នូវ​ទម្រង់​កូដ​ @font-face​ ឱ្យ​វា​ស្គាល់​គ្នា​ដោយ​ផ្ទាល់​ទៅ​កាន់​កុំព្យូទ័រ​របស់​អ្នក​ចូល​ទស្សនា​ ទោះ​បី​ជា​មិន​មាន​នូវ​ពុម្ព​អក្សរ​នោះ​ក៏​ដោយ​។

ចំពោះ​ការ​ប្រើ​ប្រាស់​របស់​កូដ​CSS3​នេះ​វា​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​ច្រើន​ទៅ​ឱ្យ​អ្នក​អភិវឌ្ឍ​គេហទំព័រ​ដោយ​ជួយ​ផ្នែក​ការ​រចនា​នៃ​គេហទំព័រ​ឱ្យ​មាន​ភាព​ស្រស់​ស្អាត​និង​ធ្វើ​ឱ្យ​គេហទំព័រ​នោះ​មាន​ល្បឿន​លឿន​ជាង​មុន​ ព្រោះ​លោក​អ្នក​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​នូវ​រូប​ភាព​ច្រើន​នោះ​ទេ។ ​ដូច្នោះ​ដើម្បី​សម្រួល​ដល់​ការ​ងារ​របស់​លោក​អ្នក​ អ្នក​គួរ​តែ​ងាក​មក​ប្រើ​នូវ​កូដ​ជំនាន់​ថ្មី​នេះ​វិញ​ទើប​ជា​ការ​ងាយ​ស្រួល​។

ចំណាំ​៖​​សូម​ស្វែងរក ​Complete Code ​នូវ​រាល់​​​ឧទាហរណ៍​​នៃ​ចំណុច​នីមួយ​ខាង​លើ​​នៅ​ក្នុង​ CD Software​(ដែល​មាន​លក់​ភ្ជាប់​ជាមួយ​សៀវភៅ)​​ដើម្បី​ឱ្យ​លោក​អ្នក​​អាច​ធ្វើ​ការ​សិក្សា​ក៏​ដូច​ជា​សាក​ល្បង​ដោយ​ខ្លួន​ឯង៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២