បង្កើតដ្យាក្រាមជាមួយ Edraw Max
Edraw Max អនុញ្ញាតឱ្យ សិស្ស និស្សិត គ្រូបង្រៀននិងអ្នកជំនាញខាងពាណិជ្ជកម្មដែលអ្នកអាចទុកចិត្តបានលើការបង្កើតនិងបោះពុម្ភប្រភេទនៃដ្យាក្រាម (Diagrams) ដើម្បីជាតំណាងអ្វីមួយដែលអ្នកចង់បង្ហាញ។ ហើយវាក៏ជាប្រភេទកម្មវិធីក្រាហ្វិចជាច្រើនរូមផ្សំតែមួយ ហើយជាកម្មវិធីងាយស្រួលប្រើប្រាស់ដើម្បីបង្កើត Flowcharts ការរៀបចំតារាង បណ្ដាញដ្យាក្រាម ការបង្ហាញមុខជំនួញ បង្កើតគម្រោង Mind Maps (ជាមុខងារដែលជំនួយរចនាសម្ព័ន្ធព័ត៌មាន ធ្វើវិភាគ) រចនាម៉ូដ UML Diagrams រចនាគេហទំព័រដ្យាក្រាម Workflows ដ្យាក្រាមអគ្គិសនីជាដើម។ ជាមួយនឹងបណ្ណាល័យដែលមាន Vector ច្រើនជាង 4600និមិត្តសញ្ញា។

















