កា​មេ​រ៉ា Lumix DMC-GX1 សេរីថ្មី

camera f

  Lumix DMC-GX1 នេះ​ជា​ប្រភេទ​ឌីជីថល​កាមេរ៉ា​សេរី​ថ្មី​ដែល​ក្រុមហ៊ុន Panasonic បាន​ផលិត​វា​ឡើង​សម្រាប់​ថត​យក​រូបភាព​បាន​យ៉ាង​ភ្លឺ​ថ្លា ​និង​មាន​កម្រិត​ពន្លឺ​ច្បាស់​ល្អ​ ដោយ​មាន​កញ្ចក់​ថ្លា​មាន​ល្បឿន​លឿន​ក្នុង​ការ​ចាប់​យក​រូប។ ​ទោះបីជា​ការ​ថត​រូប​ស្ថិត​នៅ​រយៈ​ចម្ងាយ​ឆ្ងាយ​ក៏​គុណភាព​នៃ​ការ​ចាប់​យក​រូបភាព​ភ្លឺច្បាស់​យ៉ាង​រហ័ស​ និង​មាន​កម្រិត​ច្បាស់16 megapixels ​ព្រមទាំង​មាន​មុខងារ​សម្រាប់​ថត​ចាប់​យក​រូបភាព​ជិត​ ឬ​ឆ្ងាយ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។   លក្ខណៈ​ពិសេស​៖ -ខ្នាត​ទំហំ​៖ អានបន្ត...

LG Machjet LPP6010NLG

LG Machjet LPP6010NLGម៉ាស៊ីន​បោះពុម្ព​ដែល​មាន ​ ល្បឿន​លឿន​បំផុតនៅ​លើ​ពិភព​លោក​

គ្រប់​គ្នា​ត្រូវ​បាន​ធ្វើ​ឱ្យ​គិត​ឃើញ​ជា​និច្ច​ដល់​តម្រូវ​ការ​សម្រាប់​ល្បឿន​ បើ​មិន​ដូច្នោះ​ទេ ចុះ​តើ​អ្នក​អាច​ពន្យល់​បាន​យ៉ាង​ម៉េច​ នូវ​ការ​បង្កើន​ល្បឿន​ជានិច្ច​ ដែល​មាន​ឃើញ​នៅ​ក្នុង​បណ្ដាល​ Processor របស់​កុំព្យូទ័រ​ រួម​ទាំង​ល្បឿន​ Frame Rate ​កាន់​តែ​ខ្ពស់​នៅ​ក្នុង​វីដេអូ​ហ្គេម​? ដូច្នេះ​ម៉ាស៊ីន​ព្រីន​ក៏​មិន​អាច​ជៀសផុត​ពី​ការ​ប្រណាំង​ប្រជែង​បែប​នេះ​ផង​ដែរ។ អានបន្ត...

ASUS RT N56U

ASUS RT-N56Uឧបករណ៍ Gigabye​ Routerដែល​មាន​ល្បឿន​លឿន​បំផុត​

ASUS RT-N56U មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ឧបករណ៍​ Router ដែល​លឿន​បំផុត​នៅ​លើ​ពិភព​លោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ វា​​ថែម​ទាំង​ត្រូវ​បាន​គេ​រចនា​ជាមួយ​ការ​លេង​ម៉ូដ​ប្លែក​ពី​គេ​ផង​ដែរ​។ ស៊េរី​ RT-N56U បាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ dual-band ដែល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ទាំង​ល្បឿន​​ 2.4GHz និង 5GHz bands ក្នុង​ពេល​ដំណើរ​គ្នា​ជាមួយ​ល្បឿន​បញ្ជូន​ទិន្នន័យ​ដល់​ទៅ​ 300Mbps ពេញ​លេញ​។ អានបន្ត...

Sony DPF V900

តាំង​រូបថត​របស់​អ្នក​ជាមួយ​ស៊ុម​ឌីជីថល​ Sony DPF-V900

DPF-V900 គឺ​ជា​ស៊ុម​រូបភាព​ឌីជីថល​​មាន​​អេក្រង់​ទំហំ​ 9 អ៊ីញ​ ​ដែល​ជា​មធ្យោបាយ​ដ៏​ប្រសើរ​ដើម្បី​ទស្សនា​ និងចែក​រំលែក​រូបថត​អនុស្សាវរីយ​របស់​អ្នកនៅ​លើ​អេក្រង់​ LCD ​ដែល​មាន​ពន្លឺ​ដ៏​ភ្លឺ​ច្បាស់​នេះ​។ លោកអ្នក​នឹង​រីករាយ​ជាមួយ​ការ​ទទួល​​យ៉ាង​ឆាប់​រហ័ស​ពី​កាមេរ៉ា​ និងមេម៉ូរី​កាត​ភាគ​ច្រើន ជាមួយប្រតិបត្តិការ Plug-and-play ដែលមាន​លក្ខណៈ​សាមញ្ញ​ ហើយ​ថែម​មាន​រន្ធ​ HDMI អានបន្ត...

IPhone 4 trexta classic

ស្រោម​ការ​ពារ​ទូរស័ព្ទ​ iPhone 4 Trexta Classic

iPhone 4 Trexta Clssic គឺ​ជា​ស្រោម​ការ​ពារ​ទូរស័ព្ទ​ iPhone 4​ សេរីថ្មី​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ពារ​ទូរស័ព្ទ​របស់​លោក​អ្នក​ពី​ការ​ធ្លាក់​ដោយ​ប្រ​ការ​ណា​មួយ​ ព្រោះវាអាច​​អាច​ការ​ពារ​ទូរស័ព្ទ​មិន​ឱ្យ​មាន​បាក់​បែក​ ទោះ​បី​ជា​ធ្លាក់​ក្នុង​កំ​ពស់​ទាប​ រឺ​ខ្ពស់​ក៏​ដោយ​ ។ លក្ខណៈ​របស់​ IPHONE 4 TREXTA CLASSIC​ គឺៈ ផលិត​ពី​ស្បែក​សុទ្ធ អាច​ការ​ពារ​អេក្រង់​ជា​មួយ​នឹង​ជ្រុង​ដែល​មាន​កម្ពស់​ខ្ពស់ បន្ទះ​សម្បក​ការ​ពារ​មាន​ភាព​រឹង​មាំ​ អានបន្ត...

Contour​ Roam

Contour Roam កាមេរ៉ាស៊េរីថ្មី

CoContour Roam ​គឺ​ជា​កាមេរ៉ា​ដែល​មាន​រាង​តូច​ស្អាត​ អាច​ដាក់​ក្នុង​ហោប៉ៅ​បាន។​ នៅ​ផ្នែក​ចុច​ខាង​លើ​របស់​វា​ធ្វើ​ពី​អាលុយមីញ៉ូម ​ដែល​ងាយ​ស្រួល​ ក្នុង​ការ​រុញ​បើក​ និង​បិទ។​ វា​មាន​រន្ធ​ដាក់​ Micro SD Memory, ​រន្ធ​ដោត​ USB ​និង​មាន​ប៊ូតុង ​Reset & Format ​ទៀត​ផង។​ វា​អាច​ថត​វីដេអូ​ក្នុង​កម្រិត ​HD ​និង​អាច​ថត​នូវ​រូបភាព​ដែល​មាន​ល្បឿន​លឿន​បាន។​ យើង​អាច​ប្រើ​ប្រាស់​កាមេរ៉ា​នេះ​ថត​នៅ​ក្នុង​ទឹក​ អានបន្ត...

QP LightPad

QP LightPad ផ្លាស់​ប្ដូរ​ទូរស័ព្ទ​ដៃ​SmartPhone របស់​អ្នក​ទៅ​ជា​កុំព្យូទ័រ​យួរ​ដៃ

សព្វ​ថ្ងៃ​នេះ ​ទូរស័ព្ទ​ដៃ​ SmartPhone បាន​ប្រើ​បច្ចេកវិទ្យា​ទំនើប​​ៗ​ ហើយ​ស្ទើរ​តែ​អាច​ប្រើ​ជំនួស​ឱ្យ​ម៉ាស៊ីន​ កុំព្យូទ័រ​ផ្ទាល់​ខ្លួន ​​សម្រាប់​តម្រូវ​ការ​ក្នុង​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ ប៉ុន្តែ​ពេល​ខ្លះ​គេ​អាច​មាន​តម្រូវ​ការ​ជាមួយ​អេក្រង់​ធំ ។ ដូច្នេះ ​ឧបករណ៍​ LightPad ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​ឧបករណ៍​បន្ទាប់​បន្សំ​សម្រាប់​ប្រើ​ជាមួយ​ទូរស័ព្ទ​ដៃ​ អានបន្ត...

Samsung-DV300F

Samsung DV300F កាមេរ៉ា​មាន​ Wi-Fi & អេក្រង់​ LCD ​ចំនួន​ពីរ

កាមេរ៉ា​ម៉ាក​ DV300F ថ្មី​របស់​ Samsung នេះ​មាន​កញ្ចក់​ LCD ​ដល់​ទៅ​ពីរ​ ដោយ​​អេក្រង់ខាង​មុខ​មាន​​ទំហំ​ 1.5 អ៊ីញ​​សម្រាប់​បង្ហាញ​​ជា​រូបភាព​ស្លាយ​ និង​អេក្រង់​ខាង​ក្រោយ​សម្រាប់​ទស្សនា​ដូច​ធម្មតា​។ ម្យ៉ាង​វិញ​ទៀត​ វា​ជា​ម៉ូឌែល​កាមេរ៉ា ​ដែល​មាន​អេក្រង់​ពីរ​ដំបូង​គេ​ដែល​បាន​បំពាក់​ Wi-Fi ដើម្បី​ឆ្លើយ​តប​ដល់​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​ការភាព​ឆ្នៃ​ប្រឌិត​ និងភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​។ អានបន្ត...

pilot

Space Pilot Pro សម្រាប់​អ្នក​ឯកទេស ​ជាមួយ​កម្មវិធី​ 3D

ចំណុច​ដំបូង​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​​ចំពោះ​ឧបករណ៍​ 3D Mouse ម៉ូឌែល​ Space Pilot Pro នេះ ​គឺការ​រចនា​រូបរាង​ពោពេញ​ដោយ​ភាព​ច្នែ​ប្រឌិត​ និងប្លែក​ខុស​ពី​គេ។ ប៉ុន្តែ​ វា​នៅ​តែ​មាន​មុខងារ​ចម្បង​ដូច​ទៅ​នឹង​ម៉ូឌែល​ Space Explorer ដែរ។ ​ម៉ូឌែល Space Pilot Pro ​នេះ​ ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ពី​ជ័រ​ប្លាស្ទិក ហើយ​​មាន​លក្ខណៈ​ខុស​ពី​ Space Explorer ដោយ​មាន​រូបរាង​មើល​ទៅ​រឹង​មាំ​ និងរចនា​បាន​ល្អ​ជាង​។ អានបន្ត...

Mouse 3D F

SpaceNavigator ឧបករណ៍ 3D Mouse សម្រាប់​ Laptop

3D Mouse ម៉ូឌែល​ SpaceNavigator សម្រាប់​កុំព្យូទ័រ​ NoteBook ត្រូវ​បាន​គេ​ប្រើ​រួម​គ្នា​ជាមួយ​ឧបករណ៍​ Mouse ធម្មតា​ ដោយ​ដៃ​ម្ខាង​ប្រើ​ SpaceNavigator សម្រាប់​កុំព្យូទ័រ​យួរ​ដៃ​ដើម្បី​កំណត់​ទី​តាំង​គំរូ​រូប​ 3D និង បើក​បញ្ជា​មុខងារ​សំខាន់​ៗ​នៃ​កម្មវិធី​ ចំណែក​ឯ​ដៃ​ម្ខាង​ទៀត​ប្រើ​ Mouse ធម្មតា​ក្នុង​ពេល​ជាមួយ​គ្នា​ ដើម្បី​កែ​គំរូរូប​​ 3D ឬ ជ្រើសរើស​ Menu។ ការ​ប្រើប្រាស់​ Mouse ទាំង​ពីរ​ជាមួយ​គ្នា​ អានបន្ត...

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២ (Powered by PERFEX TECHNOLOGY)