ឡូយមែន! iPhone ឬiPad ឬiPod touch ក៏អាចបញ្ជាកូនឡានប្រណាំងបានដែរ
អ្នកប្រហែលជាធ្លាប់បានឃើញនូវឧបករណ៍បញ្ជាពីចម្ងាយរបស់តុក្កតាជាច្រើនហើយ តែនៅពេលនេះអ្នកប្រាកដជាបានប្លែកភ្នែកជាមួយនឹងឧបករណ៍បញ្ជាដោយប្រើទូរស័ព្ទ iPhone ឬiPad ឬiPod touch ។ ពេលថ្មីៗនេះក្រុមហ៊ុន iHelicopter បានបង្ហាញនូវកូនឡានបញ្ជាមួយដែលមានឈ្មោះថា Stunt Car Racer ដែលលក្ខណពិសេសរបស់វាគឺអាចបញ្ជាដោយ iPhone iPod និង iPad បាន។ វាអាចធ្វើការបញ្ជាក្នុងរយៈចម្ងាយ ២០ម៉ែត្រ ហើយការបញ្ជានេះ គឺប្រើកម្មវិធីដូចគ្នានឹងកម្មវិធីដែលក្រុមហ៊ុនបានប្រើសម្រាប់បញ្ជាឧទ្ធម្ភាគចក្រអញ្ចឹងដែរ។ ការបញ្ជាកូនឡានប្រណាំងដោយប្រើ អានបន្ត...
SAMSUNG Galaxy S Blaze 4G នឹងចេញលក់នៅចុងខែមិនាខាងមុខនេះ
តាមការបង្ហាញពីទូរស័ព្ទសេរីថ្មីចុងក្រោយរបស់ Samsung ដែលត្រូវបានបញ្ចូលក្នុងបញ្ជីនៃ Galaxy-brand យើងឃើញមាន Smartphone មួយប្រភេទគួរឱ្យចាប់អារម្មណ៍គឺ SAMSUNG Galax S Blaze 4G។ Smartphone សេរីនេះមិនមែនគ្រាន់តែមានលក្ខណៈភ្លឺរលោង និងឈ្មោះដែលគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ទូរស័ព្ទប្រភេទនេះមានលក្ខណៈពិសេសផ្សេងទៀតដូចជាៈ បានបំពាក់ដោយ CPU កម្រិត Dual Core 1.5GHz Qualcomm អេក្រង់ អានបន្ត...
របៀប Block ឬ Unblock Contact នៅក្នុង Skype
កម្មវិធី Skype ជាកម្មវិធីសម្រាប់ Chat ដ៏ពេញនិយម ហើយវាអាចឱ្យអ្នកស្វែងរក Contact ជាច្រើនដែលជាមិត្តភក្ដិរបស់អ្នក។ នៅក្នុងSkype អាចឱ្យអ្នក Block នូវ Contact ទាំងឡាយណាដែលអ្នកមិនចង់ធ្វើការទំនាក់ទំនងបន្តទៀត តែអ្នកក៏អាច Unblock Contact នោះវិញផងដែរក្នុងករណីចាំបាច់ណាមួយដែលអ្នកត្រូវធ្វើការទំនាក់ទំនងឡើងវិញ។ នៅពេលដែលអ្នកបាន អានបន្ត...
តើ Google នឹងដាក់ Android ទៅជាប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រ?
តាមឯកសារជាក់ស្តែងដែលបានរកឃើញដោយPatently Apple បានបង្ហាញថានៅថ្ងៃអានាគត Google ប្រហែលជាអាចដាក់ប្រព័ន្ធដំណើរការ Androidនៅលើ Desktop និង Notebook បាន។ បច្ចុប្បន្ននេះ Android OS ត្រូវបានរចនាឡើងក្នុងការប្រើប្រាស់ជាលក្ខណៈ touch commands និង actions នៅលើ Smartphone និង tablet ។ទោះបីជាយ៉ាងណាក៏ដោយ Android OSអាចនឹងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីប្រើប្រាស់នៅលើឩបករណ៍ផ្សេងទៀត។ អានបន្ត...
LG ប្រកាសទូរស័ព្ទ Optimus 3D Cube បន្ថែមលើទូរស័ព្ទ ៣សេរីដែលទើបនឹងបង្ហាញចេញ
បន្ទាប់ពីបានប្រកាសទូរស័ព្ទស៊េរីថ្មី L-series ចំនួន ៣ ម៉ូដែលកាលម្សិលមិញរួចមក ក្រុមហ៊ុន LG ក៏ត្រៀមបញ្ចេញទូរស័ព្ទ smartphone មួយប្រភេទទៀតដែលនឹងត្រូវបង្ហាញនៅមុនពេលកម្មវិធី MWC មកដល់នាពេលខាងមុខនេះ។ ទូរស័ព្ទ smartphone មួយនេះមានឈ្មោះថា Optimus 3D Cube ដែលវានឹងត្រូវស្នងតំណែងពី Optimus 3D។ ក្នុងនាមជាអ្នកស្នងតំណែងពី Optimus 3D, ទូរស័ព្ទ Optimus អានបន្ត...
LGប្រកាសទូរស័ព្ទស៊េរីថ្មីម៉ូដែល LG Optimus L7 & L5 and L3នឹងត្រូវបង្ហាញក្នុងកម្មវិធី MWC 2012 សប្ដាហ៍ក្រោយ
ស្របពេលដែលទីផ្សារបច្ចេកវិទ្យាទូរស័ព្ទកំពុងប្រកួតប្រជែង កាលពីម្សិលមិញក្រុមហ៊ុន LG ប្រកាសត្រៀមចេញលក់ទូរស័ព្ទ Smartphone ចំនួន ៣ ម៉ូដែលបន្ថែមទៀតគឺម៉ូដែល Optimus L7, Optimus L5 និង Optimus L3 ដែលនឹងត្រូវបង្ហាញខ្លួនក្នុងកម្មវិធី World Mobile Congress 2012 នៅសប្ដាហ៍ក្រោយនេះ។ ទូរស័ព្ទ Smartphone Optimus L ទាំងបីនេះនឹងមានលក្ខណៈជាការ៉េនៃជ្រុងទាំងបួនរបស់វា ហើយផលិតឡើងពីលោហៈធាតុ អានបន្ត...
Samsung ប្រកាសចេញលក់ទូរស័ព្ទដៃ Galaxy សេរីថ្មី
នៅថ្ងៃអង្គារ៍ម្សិលមិញ Samsung បានបង្ហាញពី Smartphone សេរីថ្មី២ប្រភេទដែលត្រូវដាក់បញ្ជូលក្នុងប្រភេទ Galaxy smartphone របស់ក្រុមហ៊ុនគឺ Galaxy Ace 2 និង Galaxy mini 2 ។ ចំពោះ Galaxy Ace 2 ថ្មីនេះវាមានលក្ខណៈពិសេស៖ បំពាក់ដោយ CPU កម្រិត 800MHz dual-core មានទំហំអេក្រង់ 3.8inch ដែលអាចបង្ហាញរូបភាពជាប្រភេទ WVGA Camera ខាងមុខ 2megapixel និង ខាងក្រោយ 5 megapixel និង Internal storage 4GB ហើយយើងក៏អាចបន្ថែម External storageថែមទៀតដោយប្រើ អានបន្ត...
Ubuntu នឹងដាក់ឱ្យដំណើរការកម្មវិធីលើឧបករណ៍ Android ក្នុងពេលឆាប់ៗនេះ
Canonical បានប្រកាសនៅថ្ងៃអង្គារម្សិលមិញថា Ubuntu OS ដែលត្រូវបានគេពេញនិយមប្រើប្រាស់ នាពេលបច្ចុប្បន្នវានឹងអាចភ្ជាប់ជាមួយឧបករណ៍របស់ Android នាពេលឆាប់ៗនេះ។ អ្នកប្រើប្រាស់ អាចនឹងប្រើ Smart phone របស់ខ្លួនភ្ជាប់ទៅកាន់កុំព្យូទ័រដែលប្រើ Ubuntu OS បានងាយស្រួលហើយកម្មវិធីរបស់ Smartphone នឹងលេចចេញនៅលើអេក្រង់កុំព្យូទ័រហើយយើងអាចបញ្ជាវាបានដោយប្រើ អានបន្ត...
Mozilla Firefox មានគម្រោងបើកដំណើរការនូវកម្មវិធីស្រាវជ្រាវអ៊ីនធឺណិតជាភាសាខ្មែរ
Mozilla Firefox ជាកម្មវិធីស្រាវជ្រាវអ៊ីនធឺណិតមួយក្នុងចំណោមកម្មវិធីល្បីផ្សេងៗទៀត គឺត្រូវបានគេរំពឹងទុកថានឹងដាក់ដំណើរការជាភាសាខ្មែរនៅក្នុងពាក់កណ្ដាលខែមិនាឆ្នាំនេះ ដើម្បីឱ្យសិស្សនិស្សិតក៏ដូចជាប្រជាជនកម្ពុជាមានឱកាសប្រើប្រាស់កម្មវិធីស្រាវជ្រាវអ៊ីនធឺណិតជាភាសាជាតិដោយងាយស្រួល។ អ្នកបង្កើតគេហទំព័រនៅឯ Open អានបន្ត...
ព្រឹត្តិការណ៍បើកទូលាយធ្វើកិច្ចពិភាក្សាស្ដីពីព័ត៌មានវិទ្យា
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១២ នៅសាកលវិទ្យាល័យ Zaman មានប្រារព្ធនូវសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមចែកគ្នានិយាយ IT ក្រោមប្រធានបទ “ព្រឹត្តិការណ៍បើកទូលាយ “។សិក្ខាសាលានេះមានវត្តមានពីសំណាក់សិស្សនិស្សិតជាច្រើននាក់ដែលមកពីសាកលវិទ្យាល័យជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ការរៀបចំសិក្ខានេះឡើង ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងផ្នែកព័ត៌មានវិទ្យាដល់កូនខ្មែរទាំងអស់ឱ្យបានយល់អំពីបច្ចេកវិទ្យានាពេលបច្ចុប្បន្ន អានបន្ត...










