Intel ទិញ​ប៉ាតង់​ ១៩០​ និង​video codec ​ពី​ក្រុមហ៊ុន​ RealNetworks ​ក្នុង​តម្លៃ ១២០លាន​ដុល្លារ


ក្រុមហ៊ុន​ Intel និង​RealNetworks​ បាន​ធ្វើ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ក្រុមហ៊ុន​ Intel ​នឹង​ទិញ​កម្មវិធី​វីដេអូ codec ​ចំនួន​ ១៩០​ប៉ាតង់​ និង​កម្មវិធី​ចំនួន​ ១៧០​ប៉ាតង់​ ពី​ក្រុមហ៊ុន​ RealNetwork ​ដែល​មាន​តម្លៃ​សរុប​ ១២០​លាន​ដុល្លារ​អាមេរិក។​ លោក​ Renee James ​អនុ​ប្រធាន​ និង​ជា​អ្នក​ចាត់​ការ​ទូទៅ​ផ្នែក​កម្មវិធី​ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ Intelបាន​ថ្លែង​ថា៖ ​យើង​សង្ឃឹម​ថា​កិច្ច​ព្រមព្រៀង​នេះ​នឹង​អាច​បង្កើន​នូវ​សមត្ថភាព​ ដើម្បី​បន្ត​ផ្ដល់​បទពិសោធន៍​ និង​ស្វែង​រក​នូវ​ដំណោះស្រាយ​ថ្មីៗ ​សម្រាប់​អតិថិជន​របស់​យើង​ ដោយ​រួម​បញ្ចូល​អ្នក​ប្រើប្រាស់​ Ultrabook, smartphones ​ព្រម​ទាំង​ប្រព័ន្ធ​ឌីជីថល​ទាំង​អស់​ផង​ដែរ។​ ជាពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​យល់​ព្រម​ធ្វើ​ការ​ងារ​ជាមួយ​គ្នា​ ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​វីដេអូ​ codec ​នេះ។​
ទាក់ទង​នឹង​ការ​លក់​ប៉ាតង់​កម្មវិធី​ទាំង​ ១៩០​និង​១៧០​ ព្រមទាំង​ជំនាន់​ក្រោយ​នៃ​វីដេអូ​ codec ​នេះ​ ក្រុមហ៊ុន​ RealNetworks ​មិន​បាន​បញ្ជាក់​ថា​នឹង​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​មុខ​ជំនួញ​របស់​ខ្លួន​យ៉ាង​ណា​នោះ​ទេ៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២ (Powered by PERFEX TECHNOLOGY)