Google ដាក់ទិន្នន័យរបស់User ឆ្លងតាម Services នីមួយៗឱ្យដំណើរការនៅដើមខែមីនា
ក្រុមហ៊ុនរបស់ Google បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថាខ្លួនមានគម្រោងបញ្ចូលព័ត៌មានដែលក្រុមហ៊ុនប្រមូលបានពី userនីមួយៗនិង Services ផ្សេងៗជាច្រើនទៀតចូលទៅក្នុង profile តែមួយរួមគ្នា។
ខណៈនោះក្រុមហ៊ុន Google បានបញ្ជាក់យ៉ាងច្បាស់ថារហូតមកដល់ពេលនេះ Profiles ទាំងអស់មិនទាន់បានបង្កើតដាក់ឱ្យប្រើដាច់ដោយឡែកពីគ្នានៅឡើយទេទៅលើតួនាទីនីមួយៗរួមមានទាំងការដាក់ Search engineនិងការកំណត់ប្រព័ន្ធដំណើរការរបស់ Android smartphoneព្រមទាំងដំណើរការវីដេអូនៅលើវ៉ិបសាយរបស់ YouTube ផងដែរ។នៅក្នុងរបាយការណ៍មួយរបស់ Alma Whitten ជានាយករបស់ក្រុមហ៊ុន Google បានឱ្យដឹងពីការផ្លាស់ប្ដូរនោះថា” វានិងបង្កឱ្យកាន់តែងាយស្រួលដល់អ្នកប្រើទាំងអស់ដោយបានបញ្ចូលបន្ថែមនូវបទពិសោធន៍របស់ Google ធ្លាប់មានកន្លងមក“។
គាត់បានបន្ថែមឱ្យដឹងទៀតថា“យើងបានចាប់ផ្ដើមដំណើរការលក្ខណៈស្វែងរកឬហៅថា Search ថ្មីផ្ទាល់ខ្លួនជារឿងមួយដែលសាមញ្ញដែលក្រុមហ៊ុនរបស់ Google អាចធ្វើបានបន្ទាប់ពីយើងបានដាក់បញ្ចូលព័ត៌មានទាំងអស់នោះឱ្យឆ្លងកាត់នូវមុខងារទាំងអស់ដែលGoogle បានបង្កើតដាក់ឱ្យដំណើរការ “។
Privacy policy ថ្មីរបស់ Google និងដាក់ឱ្យដំណើរការនៅថ្ងៃទី០១មីនាឆ្នាំ២០១២ខាងមុខនេះហើយវានិងចាប់ផ្ដើមដំណើរការទៅគ្រប់គ្នាចំពោះអ្នកណាម្នាក់បាន Login ចូលទៅប្រើប្រាស់ Account នៅកំឡុងពេលធ្វើការស្វែងរកអ្វីមួយនិងការមើលវីដេអូនៅលើ YouTube ឬការ Download apps ទៅប្រើនៅលើAndroid phone៕















